លក្ខខណ្ឌ AFC តឹងណាស់ ទម្រាំសម្រេចជ្រើសនរណាម្នាក់ឱ្យកាន់ពាន AFC Challenge League ដង្ហែចូលទីលាន!

sok sovanpanha
77 មើល
0 នាទីអាន

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក្រៅតែពីការប្រកួតមួយដែលជក់ចិត្ត និងការសោកស្តាយសម្រាប់លទ្ធផលរបស់ក្រុមព្រះខ័នរាជស្វាយរៀងដែលបញ្ចប់ទៅត្រឹមជើងឯករងក្នុងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣នេះ រឿងរ៉ាវមួយទៀតដែលគួរឱ្យចាប់អារម្មណ៍នោះគឺលោក ឃួន ឡាបូរ៉ាវី អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជាត្រូវបានឃើញវត្តមានកាន់ពានរង្វាន់អន្តរជាតិមួយនេះដើរចូលទីលានប្រកួតមុនការប្រកួតមកដល់ ដែលរូបភាពទាំងអស់នេះពួកយើងជាអ្នកគាំទ្រតែងតែឃើញជាប្រចាំនៅតារាបាល់ទាត់ល្បីៗជុំវិញពិភពលោកតែងតែធ្វើសម្រាប់បិទព្រឹត្តិការណ៍ប្រកួតធំៗនានា។

ចង់ដឹងកាន់តែច្បាស់ថា តើមូលហេតុអ្វីខ្លះទើប AFC ជ្រើសរើសយកលោក ឃួន ឡាបូរ៉ាវី? ហើយមាននីតិវិធីដូចម្ដេចខ្លះនោះ? ដូច្នេះដើម្បីកាន់តែច្បាស់សូមសណ្តាប់នៅកិច្ចសម្ភាសន៍ពិសេសរវាងលោក ឃួន ឡាបូរ៉ាវី និងក្រុមការងារ AMS Sports ដូចតទៅ៕