គ្រូបង្គោលក្រុម U23 កម្ពុជានិយាយពីការតេស្ដកីឡាករត្រៀម AFF U23

Neak Tola
466 មើល
0 នាទីអាន

យុវជនអាយុក្រោម២៣ឆ្នាំចំនួន៤០រូបមកពីក្រុមនានាក្នុងក្របខណ្ឌកំពូលកម្ពុជាបានចូលរួមការតេស្ដហ្វឹកហាត់​ដើម្បីប្រជែងកៅអីទៅកាន់បញ្ជីចុងក្រោយក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅអំឡុងខែកក្កដា នៅប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ការតេស្ដហ្វឹកហាត់ថ្ងៃដំបូងនៅថ្ងៃសុក្រ ទី០៦ ខែមិថុនា លោក Koji Gyutoku គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា ប្រាប់ថា លោកចង់មើលសមត្ថភាពយុវជនថ្មីៗមួយចំនួនទៀតដែលលោកមិនសូវបានស្គាល់។

ទាក់ទងទៅនឹងសំណួរថាតើការប្រកួតខែក្រោយអាចការបន្សុំាត្រៀមសម្រាប់ក្រុមយុវជនកម្ពុជាត្រៀមស៊ីហ្គេម ២០២៥ នៅថៃចុងឆ្នាំឬយ៉ាងណា លោក Koji បញ្ជាក់ថា អ្វីសំខាន់គឺប្រកួតលើព្រឹត្តិការណ៍ចំពោះមុខជាមុនសិន។

ការប្រកួត AFF U23 Championship 2025 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥​ខែកក្កដា ដល់ថ្ងៃទី២៩ នាប្រទេសឥណ្ឌូនេស៊ី។ ក្រុមកម្ពុជាស្ថិតនៅពូល B មានវៀតណាម និងឡាវ។ ក្រុមលេខ១តាមពូលទាំង៣ និងក្រុមលេខ២ជាងគេមួយក្រុមនឹងបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕