ក្លិបបាល់ទាត់បឹងកេតចុះកិច្ចសន្យាជាមួយដៃគូឧបត្ថម្ភធំថ្មីក្រុមហ៊ុនវិនិយោគ K9WIN INVESTMENT

narongrewooded
385 មើល
0 នាទីអាន
- Advertisement -

ដំណឹងដ៏រីករាយសម្រាប់អ្នកគាំទ្រក្លឹបបាល់ទាត់បឹងកេត ក៏ដូចជាអ្នកគាំទ្របាល់ទាត់ទាំងអស់នៅកម្ពុជា ដោយនៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្លឹបបឹងកេតបានប្រារព្ធពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុនវិនិយោគ K9WIN INVESTMENT ដែលជាក្រុមហ៊ុនស្របច្បាប់ ចុះបញ្ជីត្រឹមត្រូវ បានក្លាយជាដៃគូឧបត្ថម្ភធំចាប់ពីពេលនេះតទៅ នារោងភាពយន្ត លេជេន បន្ទាប់ពីក្លឹបបាល់ទាត់បឹងកេត មិនអាចឈានដល់ការបន្តសហការជាមួយក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ។

នៅក្នុងឱកាសចុះអនុស្សារណៈនេះ អ្នកស្រី ពុធ ធីតា បានបង្ហាញអារម្មណ៍រំភើបរីករាយជាទីបំផុតដែលក្លបបាល់ទាត់បឹងកេត បានក្លាយជាដៃគូសហការឧបត្ថម្ភធំ ជាមួយនឹងក្រុមហ៊ុនបណ្ដាក់ទុនវិនិយោគ K9WIN INVESTMENT ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអ្នកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ខ្ញុំធ្លាប់បាននិយាយ និងផ្តល់កិច្ចសម្ភាសន៍ជាច្រើនកន្លងមកទៅកាន់សារព័ត៌មាន អំពីភាពមិនអាចខ្វះបាន និងចាំបាច់បំផុតសម្រាប់ដំណើរការក្លឹបបាល់ទាត់បាន គឺក្រុមហ៊ុនឧបត្ថម្ភដែលជាសរសរទ្រូងដ៏សំខាន់សម្រាប់និរន្តរភាពក្លឹប ដោយយើងឃើញថាបច្ចុប្បន្នមិនថាតែនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ដែលជួបជាមួយបញ្ហាហិរញ្ញវត្ថុ វាគឺកើតឡើងទូទាំងពិភពលោក ដែលភាគច្រើនគឺជួបវិបត្តិក្ស័យធន និងឈានទៅដល់ការបិទក្លឹបទាំងស្រុង ។ ដូចនេះហើយក្នុងនាមនាងខ្ញុំជាប្រធានក្លឹបបាល់ទាត់មួយរូប នាងខ្ញុំពិតជាយល់យ៉ាងច្បាស់ចំពោះតម្រូវការដ៏ចាំបាច់ក្នុងការដឹកនាំក្លឹបបាល់ទាត់មួយឱ្យទទួលបានជោគជ័យ ភាពខ្លាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្របតាមស្តង់ដារ។

អ្នកស្រីប្រធានក្លឹបបឹងកេត បានបន្តទៀតថា នាងខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈពិធីចុះហត្ថលេខាជាដៃគូឧបត្ថម្ភធំរវាង ក្លឹបបាល់ទាត់បឹងកេត និងក្រុមហ៊ុន K9WIN វិនិយោគ គឺយើងនឹងប្តេជ្ញាបន្តប្រកួតប្រជែងឱ្យកាន់តែខ្លាំងជាងមុន ដើម្បីដណ្តើមយកពានរង្វាន់នានា ។

គួរឱ្យដឹងផងដែរថា ការស្វែងរកដៃគូសហការឧបត្ថម្ភសម្រាប់ក្លឹបបាល់ទាត់នៅកម្ពុជាដែលចំណាយថវិកាច្រើនៗលើដំណើរការក្លឹបរៀងរាល់ឆ្នាំ ពុំមែនជារឿងងាយស្រួលឡើយ ស្របពេលក្លឹបមិនតិចឡើយមានបញ្ហាហិរញ្ញវត្ថុ និងបានប្រកាសរំសាយ។