ប្រធានក្រុមវិសាខានារី ហ៊ា ស្រីឡាស់ កត់សម្គាល់ថាក្រុមបឹងកេតនារីក្នុងរដូវកាលនេះហាក់មានការរីកចម្រើន

sok sovanpanha
18 មើល
0 នាទីអាន
- Advertisement -

ក្រោយមិនអាចយក៣ពិន្ទុពីក្រុមម្ចាស់ផ្ទះបឹងកេតនារីពីការប្រកួតខេមបូឌានលីគនារី សប្តាហ៍ទី៣ ប្រធានក្រុមវិសាខានារី ហ៊ា ស្រីឡាស់ បានបង្ហាញការខកចិត្តខ្លះៗ ស្របពេលក្រុមខ្លួនមានឱកាសនាំមុខក្រុមម្ចាស់ផ្ទះទៅហើយ ក៏ដូចជាមានឱកាសក្នុងការបញ្ចប់ទីជាច្រើនលើកតែដោយត្រូវបដិសេធពីអ្នកចាំទីបឹងកេតជាច្រើនសារដូចគ្នា។ ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះក៏បានលើកឡើងថាក្រុមបឹងកេតនារីក្នុងប៉ុន្មានប្រកួតដំបូងនៃលីគនេះហាក់មានការល្អប្លែកបើធៀបពីរដូវកាលមុន។

ដោយកូនអ្នកខេត្តសៀមរាបរូបនេះបានមើលឃើញពីចំណុចដែលធ្វើឱ្យក្រុមនារីបឹងកេតមានកែប្រែគឺពាក់ព័ន្ធទៅនឹងកត្តាកីឡាការិនីបឹងកេតមានកម្លាំងល្អ ការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នាក៏ល្អ រួមទាំងយុទ្ធសាស្ត្រនៃការវាយបកក៏លឿនថែមទៀត។ ក្នុងនោះអតីតសមាជិកក្រុមសៀមរាបនារីរូបនេះក៏បានសរសើរទៅប្រធានក្រុមបឹងកេតកីឡាការិនី ឈន ស្រីនី ក្នុងការការពារ និងតែងតែកាត់ផ្តាច់ចង្វាក់ប្រយុទ្ធរបស់ខ្សែប្រយុទ្ធក្រុមខ្លួន។

ឆ្លងកាត់ការប្រកួតបាន៣សប្តាហ៍កន្លងមកនេះ ហ៊ា ស្រីឡាស់ ក្នុងនាមជាប្រធានក្រុមបានជួយក្រុមខ្លួនឈ្នះ២ និង ស្មើ ១ មាន៧ពិន្ទុឈរនៅលេខ២ប្រចាំតារាងចំណាត់ថ្នាក់៕