កំពូលអ្នកប្រដាល់លំដាប់លេខ១ថៃ Saenchai ឆ្លងកូវីដ១៩

Sophana Pen
12 មើល
0 នាទីអាន
- Advertisement -

កំពូលអ្នកប្រដាល់ជើងចាស់ថៃ saenchai បានប្រកាសដោយផ្ទាល់នៅថ្ងៃនេះ ពីការតេស្តឃើញវិជ្ជមានកូវីដ១៩។ លោកបានសម្ដែងការសោកស្ដាយជាខ្លាំង និងសូមទោសចំពោះ មនុស្សទាំងឡាយដែលលោកបានពាក់ព័ន្ធ។

នេះជាដំណឹងដ៏សោកសៅសម្រាប់ក្រុមអ្នកគាំទ្ររបស់លោក ខណៈរបាយការណ៍ អ្នកឆ្លងសរុបនៅថៃថ្ងៃព្រហស្បត៍នេះ មានចំនួន ១៨៧១ ករណី។

ក្នុងវ័យ៤០ឆ្នាំ saenchai ជាជើងខ្លាំងលំដាប់លេខមួយ ដ៏ជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងពិភពប្រដាល់ថៃ។ លោកជាម្ចាស់ខ្សែក្រវាត់ Lumpinee ៥ខ្សែ ខ្សែក្រវាត់ Thai Fight ៤ ខ្សែ និងសមិទ្ធផលធំៗជាច្រើនថែមទៀត។ មែនទែនទៅ តារាជើងចាស់ ត្រូវបានគេរាយការណ៍ថា បានរកឃើញវិជ្ជមានតាំងពីដើមសប្ដាហ៍នេះម៉្លេះ មុនពេលដែលលោកចេញមុខ ប្រកាសជាសាធារណៈដោយផ្ទាល់នៅថ្ងៃនេះ។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។