អត្ថន័យ និងអត្ថប្រយោជន៍នៃការលោតចម្ងាយក្នុងកីឡាហាប់គីដូ

Neak Tola
36 មើល
0 នាទីអាន

ទស្សនិកជនមួយចំនួនប្រហែលធ្លាប់ឃើញហើយពេលទស្សនាកីឡាក្បាច់គុនមួយចំនួន ដូចជាកីឡាហាប់គីដូជាដើម ដែលមានការលោតរំលងគ្នា ដោយមានកីឡាករ កីឡាការិនីក្រាបជាជួរ ហើយមានអ្នកលោតរំលង ឬលោតរំលងពូកជាដើម។

តើលោតរំលងគ្នា ឬលោតរំលងពូក មានអត្ថន័យដូចម្ដេចដែរ?

លោក គង់ ចាន់មិថុរ៉ា ជាកីឡាករហាប់គីដូ និងជាគ្រូបង្វឹកមួយរូបដែរនោះ បញ្ជាក់ថា ការលោតរំលងនេះ បើនិយាយពីក្នុងកីឡារបស់លោកវិញ ហៅថា លោតចម្ងាយ។

សម្រាប់ការលោតនេះ គឺធ្វើឱ្យអ្នកហ្វឹកហាត់ចេះសម្រាល ជាពិសេសពេលជួបគ្រោះថ្នាក់ជាលក្ខណៈដួលណាមួយ។