AMS SportsAMS Sports
  • ទំព័រដើម
  • កីឡាជាតិ
    • បាល់ទាត់
    • ប្រដាល់
    • បាល់ទះ
  • កីឡាអន្តរជាតិ
    • បាល់ទាត់
    • បាល់ទះ
    • ប្រដាល់
    • កីឡាវាយកូនបាល់
    • បាល់បោះ
  • ចំណេះដឹងកីឡា
    ចំណេះដឹងកីឡាបង្ហាញច្រើនទៀត
    ម្ចាស់ជើងឯក FEI CUP ថាប្រទេសធំៗ ៣ មានពូជសេះល្អល្អះ ស័ក្តិសមយកប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ
    May 12, 2024
    កីឡាករតេក្វាន់ដូ ITF បួន ចាន់ថារ៉ាត់ បង្ហេីបស្នៀតសម្រាប់ប្រកួតទល់នឹងអ្នកធំជាងនិងគ្រាន់បើជាង
    May 10, 2024
    ការតាំងឃុំ ជាស្នៀតចម្បងសម្រាប់ការប្រកួតគុនខ្មែរ ជាការណែនាំពីលោកគ្រូ ធន់ សុភា
    January 14, 2024
    ចំណេះដឹងកីឡា ៖ មកដឹងមូលដ្ឋានគ្រឹះនិងអត្ថប្រយោជន៍ជាច្រេីនពីការហ្វឹកហាត់កីឡាតេក្វាន់ដូ WT
    January 8, 2024
    អ្នកប៉ះសេមុខស្រស់ ភុំ ចាន់តុលា ៖ “បាល់ទះបានជួយខ្ញុំយ៉ាងច្រើន”
    December 18, 2023
  • ការចំណាំរបស់ខ្ញុំ
Font ResizerAa
AMS SportsAMS Sports
Font ResizerAa
Search
  • ទំព័រដើម
  • កីឡាជាតិ
    • បាល់ទាត់
    • ប្រដាល់
    • បាល់ទះ
  • កីឡាអន្តរជាតិ
    • បាល់ទាត់
    • បាល់ទះ
    • ប្រដាល់
    • កីឡាវាយកូនបាល់
    • បាល់បោះ
  • ចំណេះដឹងកីឡា
  • ការចំណាំរបស់ខ្ញុំ
Follow US
AMS Sports > កីឡាជាតិ > បាល់ទាត់ > ធនាគារ មេយប៊ែងនាំយកកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់លក្ខណៈអន្តរជាតិ Manchester United Soccer School ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា
កីឡាជាតិបាល់ទាត់

ធនាគារ មេយប៊ែងនាំយកកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់លក្ខណៈអន្តរជាតិ Manchester United Soccer School ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា

Last updated: June 28, 2025 9:52 am
Neak Tola
Neak Tola
ចែករំលែក
2 នាទីអាន
Ad imageAd image

ជំរុញសក្តានុពលយុវជន និងបង្កើនការផ្តល់ជូនកាន់តែប្រសើរសម្រាប់អតិថិជន Premier តាមរយៈបទពិសោធន៍ដ៏កម្រដែលមិនអាចបំភ្លេចបាន

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ធនាគារ មេយប៊ែង បានរៀបចំកម្មវិធីហ្វឹកហាត់បាល់ទាត់ Manchester United Soccer School ដែលជាវគ្គបណ្តុះបណ្តាល បាល់ទាល់លំដាប់ថ្នាក់អន្តរជាតិ មានការទទួលស្គាល់ក្នុងកំរិតសកលជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ នេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការចូលរួមចំណែកអភិវឌ្ឍយុវជន និងផ្តល់អត្ថប្រយោជន៍ពិសេសលើសពី សេវាកម្មធនាគារទៅកាន់អតិថិជន ​Premier របស់ខ្លួន។

កម្មវិធីហ្វឹកហាត់នេះ រៀបចំឡើងរយៈពេល បីថ្ងៃ ចាប់ពីថ្ងៃទី២៧រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់ បឹងកេត ហាយ-ធិច​ រាជធានីភ្នំពេញ ដោយបានផ្តល់ការហ្វឹកហាត់ដល់កុមារ និងយុវជនកម្ពុជាចំនួន១៦០នាក់ ក្រោមការបង្ហាត់បង្រៀន ពីក្រុមគ្រូ បង្វឹកផ្លូវការ របស់ក្លឹបបាល់ទាត់ Manchester United ដែលជាក្លឹបល្បីល្បាញមួយរបស់ពិភពលោក។ ការរៀបចំកម្មវិធីនេះ បានឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់របស់ធនាគារ មេយប៊ែង  ទៅលើការចូលរួមយ៉ាងមានអត្ថន័យជាមួយអតិថិជន តាមរយៈបទពិសោធន៍ដែលលើសពីសេវាកម្មធនាគារទូទៅ។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ​ មេយប៊ែង ខេមបូឌា បានបញ្ជាក់ថា៖ «កម្មវិធីនេះគឺមានន័យលើសពីកីឡាបាល់ទាត់ ដោយវាជាការកសាងទំនុកចិត្ត ការជម្រុញទស្សនៈវិស័យ និងជាឱកាសមួយក្នុងការផ្តល់បទពិសោធន៍លំដាប់ពិភពលោកដល់អតិថិជនរបស់យើង»។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងជាពិសេសជូនសម្រាប់អតិថិជន Maybank Premier និងអតិថិជនដែលជាម្ចាស់ប័ណ្ណឥណពន្ធវីសា Manchester United ដោយមានបំណងបង្ហាញនូវគុណតម្លៃ ដែលខុសប្លែករបស់សេវាកម្មធនាគារ តាមរយៈឱកាសដ៏កម្រផ្តល់ជូនទៅកាន់អតិថិជន។ អ្នកចូលរួម ទទួលបានវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងដោយផ្អែកលើទស្សនៈបាល់ទាត់ដ៏លេចធ្លោនៃក្លឹប Manchester United ដែលផ្តោតលើការអភិវឌ្ឍជំនាញបច្ចេកទេស សមត្ថភាពក្នុងការគិតយុទ្ធសាស្ត្រ និងការបណ្តុះវិន័យក្នុងការធ្វើការជាក្រុម។

បន្ថែមពីលើការបង្វឹកដែលមានជំនាញវិជ្ជាជីវៈពីក្រុមគ្រូបង្វឹក រាល់អ្នកចូលរួមទាំងអស់ក៏ទទួលបានវិញ្ញាបនបត្រជាផ្លូវការនៃការចូលរួម និងមេដាយពីកម្មវិធី Manchester United Soccer School (MUSS) ផងដែរ។ ហើយបទពិសោធន៍មួយដ៏មានតម្លៃនេះ នឹងប្រែក្លាយជាការចងចាំដោយមោទនភាព និងសមិទ្ធផលផ្ទាល់ខ្លួនសម្រាប់អ្នកចូលរួម។

លោកស្រី ពុធ ធីតា តំណាងដ៏ខ្ពង់ខ្ពស់មកពីសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងបានផ្តល់នូវការគាំទ្រចំពោះការចូលរួមរបស់យុវជនតាមរយៈកម្មវិធីនេះផងដែរ។ លោកស្រីបានគូសបញ្ជាក់ថា៖ «ការអភិវឌ្ឍយុវជនតែងតែជាចំណុចស្នូលសម្រាប់ការស្ថាបនាប្រទេសកម្ពុជាឲ្យរឹងមាំ និងរីកចម្រើន។ ខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានឃើញស្ថាប័នដូចជា ធនាគារ មេយប៊ែង វិនិយោគលើកម្មវិធីដែលជម្រុញឲ្យយុវជនរបស់យើងបង្កើនក្តីសុបិនកាន់តែធំ និងមានគោលដៅកាន់តែខ្ពស់ តាមរយៈភាសាសកលនៃកីឡា»។

ជាផ្នែកមួយនៃការចូលរួមកាន់តែទូលំទូលាយ ក្រុមគ្រូបង្វឹករបស់ក្រុម Manchester United ក៏បានធ្វើវគ្គចែករំលែកនូវចំណេះដឹងយ៉ាងយកចិត្តទុកដាក់ជាមួយគ្រូបង្វឹកបាល់ទាត់កម្ពុជាផងដែរ។ វគ្គនេះផ្តោតលើគោលការណ៍បង្វឹក បច្ចេកទេសអភិវឌ្ឍន៍យុវជន និងវិធីសាស្រ្តជាក់ស្តែងក្នុងការបណ្តុះទេពកោសល្យដែលកំពុងរីកចម្រើន ដោយសំដៅលើការពង្រឹងសហគមន៍គ្រូបង្វឹកក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍបាល់ទាត់ប្រកបដោយចីរភាពនៅកម្ពុជា។

លោក Michael Neary ប្រធានគ្រូបង្វឹកនៃ Manchester United​​ Soccer School បានអត្ថាធិប្បាយថា៖ «ទស្សនៈបង្វឹករបស់យើង គឺផ្តោតលើការអភិវឌ្ឍកីឡាករ និងគ្រូបង្វឹក ឲ្យក្លាយជាអ្នកដឹកនាំដែលមានសីលធម៌ មានបេសកកម្មច្បាស់លាស់ និងមានវិន័យខ្ពស់។ យើងមានមោទនភាពយ៉ាងខ្លាំងដែលបានធ្វើការជាមួយយុវជនដែលមានទេពកោសល្យនៅប្រទេសកម្ពុជា និងបានចំណាយពេលចែករំលែកគំនិត និង​មតិយោបល់ជាមួយគ្រូបង្វឹកក្នុងស្រុកផងដែរ។ យើងខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលឃើញក្រុមយុវជនប្រកបដោយសក្តានុពល និង​​ ភាពក្លៀវក្លា នៅទីនេះ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារ មេយប៊ែង សម្រាប់ការចូលរួមសហការដែលមានន័យជាទីបំផុតនេះ និងសម្រាប់ការប្តេជ្ញាដ៏ខ្ពខ្ពស់របស់ពួកគេចំពោះការរួមចំណែកអភិវឌ្ឍយុវជន និងសហគមន៍»។

ការរៀបចំជោគជ័យនៃកម្មវិធី Manchester United Soccer School នៅក្នុងប្រទេសកម្ពុជា ជាភស្តុតាងដ៏ជាក់ស្តែងនៃការប្តេជ្ញារយៈពេលវែងរបស់ធនាគារ មេយប៊ែង ចំពោះការអភិវឌ្ឍយុវជន ការបង្កើនសមត្ថភាពសហគមន៍ និងការបង្កើតនវានុវត្តន៍ផ្អែកលើតម្រូវការអតិថិជន ដែលជាកន្លែងផ្សំបញ្ចូលគ្នារវាង របៀបរស់នៅ ឱកាស និងគោលបំណង។

ចុងក្រោយ លោក សុភ័ណ្ឌ បានបន្ថែមថា៖ «យើងមានមោទនភាពក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍយុវជនកម្ពុជា ខណៈពេលដែលផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ ដែលពោលពេញទៅដោយអត្ថន័យ និងការជម្រុញទឹកចិត្ត។ នេះគឺជាផ្នែកមួយនៃចក្ខុវិស័យដ៏ទូលំទូលាយរបស់យើងក្នុងការផ្តល់នូវតម្លៃដែលមានសារៈសំខាន់ដល់អតិថិជនរបស់យើង»។

————————————–

អំពីធនាគារ មេយប៊ែង

ធនាគារ មេយប៊ែង ជាសម្ព័ន្ធធនាគារដែលឈានមុខគេនៅអាស៊ី និងជាធនាគារធំជាងគេទីបួនរបស់អាស៊ីអាគ្នេយ៍បើគិតតាមទ្រព្យសកម្ម ។ ដោយមានវត្តមានក្នុង១៨ប្រទេស ធនាគារ មេយប៊ែង បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មធនាគារប្រកបដោយអរិយ្យភាពតាមរយៈគំនិតផ្តួចផ្តើម ភាពងាយស្រួល និងការយកចិត្តទុកដាក់ដល់សហគមន៍។ នៅប្រទេសកម្ពុជា ធនាគារ មេយប៊ែង នឹងបន្តជំរុញភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការជួយដល់អតិថិជន ម្ចាស់សហគ្រាសធនតូច និងមធ្យម និងសេវាកម្មធនាគារ Premier Wealth ខណៈពេលដែលគាំទ្រយ៉ាងសកម្ម លើបរិវត្តកម្មឌីជីថល និង​យុទ្ធនាការក្នុងការអភិវឌ្ឍន៍យុវជនផ្សេងៗ។​

អំពី Manchester United
Manchester United គឺជាក្លឹបបាល់ទាត់ដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពខ្ពស់មួយនៅលើពិភពលោក ដោយមានប្រវត្តិសាស្ត្រឈ្នះជាច្រើន មហាជនគាំទ្រយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក និងការប្តេជ្ញាអភិវឌ្ឍទេពកោសល្យកីឡាករវ័យក្មេង។ ចាប់តាំងពីឆ្នាំ ១៨៧៨ មក ក្លឹបនេះបានជំរុញជំនាន់ក្រោយបន្តជាច្រើនតាមរយៈសមិទ្ធិផលកីឡា និងកម្មវិធីសហគមន៍នៅជុំវិញពិភពលោក។ កម្មវិធី Manchester United Soccer School គឺជាភស្តុតាងនៃមរតកដ៏អស្ចារ្យនេះ ដោយផ្តល់នូវការបណ្តុះបណ្តាលដល់កីឡាករវ័យក្មេងក្នុងលក្ខណៈវិជ្ជាជីវៈ តាមរយៈរចនាសម្ព័ន្ធបង្វឹកស្ដង់ដារអន្តរជាតិ និងការអភិវឌ្ឍគ្រប់ទម្រុង។

អត្ថបទមុន Man City ពីមុនត្រលប់មកហើយវិញហើយឬ ក្រោយត្រួតត្រាទាំងស្រុងក្នុងជ័យជម្នះទល់ Juventus?
អត្ថបទបន្ទាប់ Maybank IntroduceS Manchester United Soccer School to Cambodia for the First Time

អ្នកក៏អាចចូលចិត្តផងដែរ

កីឡាជាតិបាល់ទះ

វិញ្ញាសាបាល់ទះនារីក្នុងពានសម្ដេចក្រឡាហោម ស ខេង បំផុសសកម្មភាពបាល់ទះស្ត្រី និងបង្កើនធនធានសម្រាប់ជាតិ

Neak Tola
Neak Tola
February 24, 2026
កីឡាជាតិ

លក្ខណៈពិសេសរបស់ពន្លកបម្រើថ្មីបឹងកេត លឹម អារុណ រ៉េយមិន

Keller
Keller
September 13, 2021
កីឡាជាតិ

អេស្ប៉ាញ ហុល្លង់ អាល្លឺម៉ង់ និង​ ព័រទុយហ្គាល់ ឡើង​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Euro U21

Monghak Yong
Monghak Yong
June 1, 2021
AMS SportsAMS Sports
Follow US
Copyright 2026 – AMS Sports. All Right Reserved
Welcome Back!

Sign in to your account

Username or Email Address
Password

Lost your password?