ក្រោយបិទបញ្ចប់ដោយជោគជ័យនៃ ព្រឹត្តិការណ៍កីឡាវាយសី X-P Open 2023 ដែលរៀបចំដោយក្លឹបវាយសីX-P សហការជាមួយ សហភាពសហព័ន្ធកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ។ ក្នុងនោះដែល លោក លាង ភីណា អ្នករៀបចំព្រឹត្តិការណ៏ខាងលើបានលើកឡើងថា ការប្រកួតក្នុងឆ្នាំនេះ គឺដំណើរទៅបានយ៉ាងរលូន និងមានភាពល្អប្រសើរជាងឆ្នាំមុនៗ ដោយកត់សម្គាល់ថា មានការចូលរួមច្រើន ដោយមានទាំងកីឡាករខ្មែរ និង កីឡាករបរទេស។ បន្ថែមលើសពីនេះលោកបានបន្តថា ទន្ទឹមភាពជោគជ័យក្នុងឆ្នាំនេះ ក្លឹបវាយសី X-P គ្រោងរៀបចំព្រឹត្តិការណ៏កីឡាវាយសីអោយបានច្រើនបន្ថែមទៀត ជាពិសេសការប្រកួតសម្រាប់កុមារដែលស្រលាញ់កីឡាវាយសីនេះ