គ្រូធំក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាប្តេជ្ញាស្វែងរកលទ្ធផលដ៏គាប់ប្រសើរមួយក្នុងពាន AFC Fustal Asian Cup

sok sovanpanha
2 មើល
0 នាទីអាន

ស្ថិតជំរំហ្វឹកហាត់ត្រៀមខ្លួនហោះទៅចូលរួមក្នុងពានរង្វាន់បាល់ទាត់ក្នុងសាល AFC Fustal Asian Cup Qualifiers ដែលតាជីគីស្ថានធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល C ដែលមានសុទ្ធសឹងក្រុមគីឡូ World Cup រួមមានក្រុមជម្រើសជាតិជប៉ុន តាជីគីស្ថាន ម៉ាកាវ និងកម្ពុជា ជាមួយគ្នាសម្រាប់ លោក ជេត ច័ន្ទរចនា គ្រូបង្គោលក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាបានលើកឡើងពីការតាំងចិត្តក្នុងនាមលោកជាគ្រូបង្វឹក ព្រមទាំងឆន្ទៈក្រុមកីឡាករទាំងអស់សម្រាប់ការប្រកួតប្រជែងលើកនេះថានឹងរិះរកលទ្ធផលមួយដែលល្អប្រពៃសម្រាប់ការតទល់នឹងក្រុមរួមពូលទាំងអស់។

គ្រូបង្វឹកមានប្រភពពីរាជធានីភ្នំពេញរូបនេះបន្តថាយ៉ាងណាក៏ដោយលោកបានរៀបចំរួចរាល់អស់ហើយជាមួយនឹងការកំណត់របៀបលេងមួយដែលច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព មិនថាជាការ Set Play តាក់តិច កលល្បិចនានា ដើម្បីធ្វើយ៉ាងណាស្វែងរកឱកាសទាត់ទី និងជ័យជំនះជូនអ្នកគាំទ្រកម្ពុជា។

ជាមួយគ្នាដែរ គ្រូបង្គោលរូបនេះក៏បានសំណូមពរទៅដល់មហាជនទូទៅចូលរួមគាំទ្រ និងផ្តល់ជាកម្លាំងចិត្តសម្រាប់ក្រុមទាំងមូលក្នុងការប្រកួតលើឆាកអន្តរជាតិកម្រិតអាស៊ីមួយនេះ ជៀសវាងការបន្ទោសបង្អាក់ ជាន់ពន្លេចទឹកចិត្តកីឡាករ។

ពានរង្វាន់បាល់ទាត់ក្នុង AFC Fustal Asian Cup Qualifiers ក្រុមជម្រើសជាតិយើងស្ថិតក្នុងពូល C ដោយប្រកួតដំបូងត្រូវតទល់នឹងក្រុមជម្រើសជាតិជប៉ុន បន្ទាប់តទល់នឹង តាជីគីស្ថាន និងចុងក្រោយត្រូវប៉ះក្រុមម៉ាកាវ៕