សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់ជាតិ ២០២៥ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែធ្នូ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បញ្ជាក់ថា អ្វីដែលសំខាន់ពីលើការរៀបចំការប្រកួតទៅទៀតនោះ គឺសហព័ន្ធបានបង្កើតមូលនិធិដើម្បីជួយដល់វីរៈកងទ័ព និងប្រជាជនភៀសសឹកខ្មែរដែលរងទុក្ខដោយការឈ្លានពានយ៉ាងអយុត្តិធម៌ថៃ។ ក្នុងនោះ ប៉ុន្មានថ្ងៃកន្លងមកនេះ សហព័ន្ធបានដាក់លក់អាវរបស់សហព័ន្ធដល់មហាជន ហើយនៅថ្ងៃប្រកួតក៏នឹងមានការលក់ដូចគ្នា។ ថវិកាដែលទទួលបាននឹងត្រូវបង្វែចូលជាមូលនិធិដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក។ មិនតែប៉ុណ្ណោះ មហាជនអាចចូលរួមជាថវិកាបានតាមរយៈ QR Code របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។
