តារាឆ្នើម Neymar របស់ក្លិប Paris Saint-Germain បានទំលាយឱ្យដឹងថា រូបគេចង់លេងរួមក្រុមជាមួយនឹង អតីតដៃគូប្រយុទ្ធ Lionel Messi សារជាថ្មី ប៉ុន្ដែរូបគេមិនបានបង្ហើបឱ្យដឹងថាក្លិបណានោះទេ។
Neymar បានចំណាយពេល៥ឆ្នាំលេងនៅ Barcelona ដោយរូបគេជាចំណែកដ៏សំខាន់បំផុតមួយ នៅតំបន់ប្រយុទ្ធ ដែលត្រូវបានគេស្គាល់ថា MSN ជាមួយ Luis Suarez និង Messi។
ខ្សែប្រយុទ្ធប្រេស៊ីល បានទំលាយឱ្យដឹងនៅក្នុងបទសម្ភាសរបស់ ESPN បន្ទាប់ពី PSG បានយកឈ្នះ Manchester United ៣-១ នៅក្នុងការប្រកួត Champions League កាលពីរាត្រីថ្ងៃពុធ ដោយរូបគេរកបាន២គ្រាប់ នៅក្នុងការប្រកួតនោះ។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំបាននិយាយថា៖ “ខ្ញុំចង់លេងជាមួយ Messi ម្ដងទៀត។ វាជាអ្វីដែលខ្ញុំចង់បានបំផុត ហើយខ្ញុំប្រាកដថា នៅឆ្នាំក្រោយ យើងត្រូវតែធ្វើវាឱ្យបាន”។