Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Mateo កូនប្រុសរបស់ Ronaldo ថាសមាជិក Real Madrid ម្នាក់ល្អជាងឪពុករបស់ខ្លួន

Cristiano Ronaldo ត្រូវបានចាត់ទុកថា ជាកីឡាករបាល់ទាត់ល្អបំផុតនៅលើលោកដោយអ្នកគាំទ្របាល់ទាត់ជាច្រើន ប៉ុន្ដែមិនមែនអ្នករាល់គ្នាសុទ្ធគិតបែបនេះទេ សូម្បីតែសមាជិកក្នុងគ្រួសាររបស់ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ ពោលកូនប្រុសអាយុ៧ឆ្នាំរបស់គាត់, Mateo។

ទោះជិតឈានដល់វ័យ៤០ឆ្នាំ Ronaldo នៅតែបង្ហាញពីសមត្ថភាពដ៏ល្អរបស់ខ្លួន ក្នុងអាជីពបាល់ទាត់ ដោយទើបរកគ្រាប់បាល់ពីរគ្រាប់ កាលពីចុងសប្ដាហ៍សម្រាប់ Al-Nassr និងរំកិលមកកាន់កំពូលតារាងអ្នករកគ្រាប់បាល់ ក្នុង Saudi Pro League។

Ronaldo រកបានគ្រាប់បាល់សរុប២០គ្រាប់ ពីការបង្ហាញខ្លួន២៣លើកនៅ Al-Nassr រដូវកាលនេះ ហើយស្ថិតក្នុងជម្រើស១១នាក់ដំបូងទៀងទាត់ទាំងសម្រាប់ក្លឹប និងក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់។

ប៉ុន្ដែមិនទាន់គ្រប់គ្រាន់សម្រាប់ Mateo ដើម្បីចាត់ទុកឪពុករបស់ខ្លួនជា GOAT នោះទេ នេះបើតាមការទម្លាយឱ្យដឹងពីអតីតតារាឆ្នើម Real Madrid ក្នុងសម្ភាសន៍មួយរបស់សារព័ត៌មានអេស្ប៉ាញ La Sexta៕