Chelsea បង្កើត App ជាភាសាថៃ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រថៃ

Monghak Yong
10 មើល
0 នាទីអាន
- Advertisement -

ស្របពេលពិភពលោកកំពុងតែបោះជំហានទៅមុខកាន់តែឆ្ងាយគ្មានព្រំដែន ក្លិបបាល់ទាត់ផ្សេងៗទូទាំងពិភពលោកបានត្រៀមខិតទៅជិតអ្នកគាំទ្របាល់ទាត់មកពីទូទាំងពិភពលោក។ សូម្បីតែនៅក្នុងប្រទេសថៃ ក្លិបបាល់ទាត់តោខៀវ Chelsea ដែលជាក្រុមល្បីល្បាញក្នុងក្របខ័ណ្ឌ Premier League បានដាក់ឱ្យដំណើរការ Application ជាភាសាថៃជាផ្លូវការហើយ។

តោខៀវ បានបន្ថែមភាសាថៃដែលជាផ្នែកមួយនៃកម្មវិធី “The 5th Stand” ដើម្បីត្រៀមផ្គាប់ចិត្តអ្នកគាំទ្រតោខៀវជាមួយនឹងមាតិកាដែលត្រូវបានផ្ញើដោយផ្ទាល់ពីកីឡដ្ឋាន Stamford Bridge។ គ្រប់មាតិកាទាំងអស់រួមទាំងកម្មវិធីប្រកួត, Preview, សរុបលទ្ធផលការប្រកួត ហើយនិងរឿងរ៉ាវទាំងអស់ដែលបានកើតឡើង ដើម្បីកុំឱ្យឈាមជ័រតោខៀវខកខានសកម្មភាពណាមួយនោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ នៅមានមាតិកាពិសេសជាភាសាថៃផងដែរជាមួយនឹងមាតិកាផ្តាច់មុខតែម្តងពីក្លិប រួមទាំងស៊េរីវីដេអូ “ជួបគ្នានៅស្ទែន” ដែលមានតារាសម្តែងល្បីឈ្មោះ កៅ ជិរ៉ាយុ ឡាក់អងម៉ាក់នី និងក្រុមអ្នកគាំទ្រពិតប្រាកដតោខៀវ ទទួលតួនាទីធ្វើជាពិធីករផងដែរ។ ជាចុងក្រោយ បញ្ចប់ដោយមាតិកាវីដេអូដែលសុទ្ធសឹងទៅដោយគ្រប់សកម្មភាពទាំងហាយឡាយ ការប្រកួត និងផ្សេងៗទៀតពីទូរទស្សន៍ តោខៀវ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕