Nottingham បញ្ចប់តំណែងអ្នកចាត់ការ Sean Dyche ក្រោយកាន់តំណែងបាន ១១៤ថ្ងៃ

0 នាទីអាន

Nottingham Forest បានបញ្ចប់តំណែងអ្នកចាត់ការ Sean Dyche ហើយ ក្រោយការប្រកួត Premier League Wolverhampton ០ទល់នឹង០។

អតីតគ្រូបង្គោល Burnley និង Everton រូបនេះត្រូវបាន Nottingham Forest តែងតាំងជំនួសលោក Ange Postecoglou កាលខែតុលា ឆ្នាំ ២០២៥។

គិតចាប់ពីពេលផ្ដើមរដូវកាល ២០២៥-២០២៦ មកដល់បច្ចុប្បន្ន Nottingham បានផ្លាស់ប្ដូរគ្រូអ្នកចាត់ការអស់៣រូបហើយ ពោលដំបូងគេ គឺលោក Nuno Espirito Santo ដែលបានរបូតតំណែងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥ ហើយក៏បានតែងតាំងលោក Ange ដែលកាន់តួនាទីត្រឹមរយៈពេល១ខែ៩ថ្ងៃប៉ុណ្ណោះ។

បច្ចុប្បន្ន Nottingham ស្ថិតនៅលេខ១៧នៃក្របខណ្ឌ Premier League ដោយមាន ២៧ពិន្ទុពីការប្រកួត ២៦លើក នៅលើក្រុមលេខ១៨ West Ham ចំនួន៣ពិន្ទុ៕