មានរយៈពេល៣ឆ្នាំហើយដែលលោក គឹម គីណាល់ បានចូលរួមលេងកីឡារត់ បន្ទាប់ពីការណែនាំពីមិត្តភក្ដិ។
បុរសមានលំនៅនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញរំឭកថា មុនឈានជើងមកកាន់កីឡារត់នេះ លោកធ្លាប់លេងកីឡាជិះកង់ តែក្រោយមានការណែនាំ និងកំពុងចង់ស្រកទម្ងន់ផងនោះ លោកក៏បានប្ដូរមកលេងកីឡារត់ ហើយក៏អាចស្រកទម្ងន់បានច្រើនគួរសម។
បច្ចុប្បន្ននេះ ក្រៅពីការលេងកីឡាដើម្បីផ្ទាល់ខ្លួន លោក គីណាល់ ក៏មានហាងលក់ម្ហូបអាហារលក្ខណៈសុខភាពផងដែរដែលមានទីតាំងនៅខណ្ឌទួលគោក។
លោក គីណាល់ ក៏បានលើកទឹកចិត្តមហាជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ៕
