អ្នកជំនាញកីឡារត់ថា អ្នកចាប់ផ្ដើមរត់ថ្មីៗ គួររត់ក្នុងល្បឿនយឺតៗសិន កុំទាន់បង្ខំរត់លឿនតែម្ដង

0 នាទីអាន

សម្រាប់អ្នកចង់ចាប់ផ្ដើមលេងកីឡារត់ តែមិនដែលធ្លាប់រត់ពីមុនមក ការហ្វឹកហាត់ពិតជាសំខាន់ខ្លាំង ព្រោះមិនអាចចេះតែរត់ទៅទេ។

លោក Mendy ដែលជាអ្នកនិយមកីឡារត់ លើកឡើងថា សម្រាប់អ្នកមិនធ្លាប់រត់សោះ ហើយចង់ចាប់ផ្ដើមលេងកីឡារត់ គួរតែមានការហ្វឹកហាត់ជាមុនសិន ហើយរត់បន្តិចម្ដងៗ។ ទន្ទឹមនឹងនេះ ក៏អាចចូលរួមទទួលការចែករំលែកបទពិសោធពីក្លឹបរត់ក៏បាន។

ទាក់ទងទៅនឹងការចាប់ផ្ដើមចូលរួមការប្រកួតវិញ លោក Mendy បញ្ជាក់ថា ត្រូវផ្ដើមតិចៗបានហើយ កុំកញ្ជ្រោលលើសមត្ថភាព។

លោក Mendy គឺជាអ្នកនិយមកីឡារត់ និងបានចាប់ផ្ដើម២០១៩ ដោយគ្រាន់តែជាការត់ធម្មតាដើម្បីសុខភាព តែក្រោយមកៗក៏វិវឌ្ឍខ្លួនបន្តិចៗម្ដង អាចចូលរួមការប្រកួតនានាបានថែមទៀត។ ជាក់ស្ដែងក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លោកអាចបំបែកកំណត់ត្រាផ្ទាល់ខ្លួនដោយរត់២១គីឡូម៉ែត្រ ចំណាយពេល១ម៉ោង៣២នាទី តិចជាងមុន២នាទី៕