ខ្សែប្រយុទ្ធកំពុងលេចធ្លោរបស់ក្រុមបាល់ទាត់វិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ស៊ិន ច័ន្ទសុវណ្ណារ៉ូ ប្រាប់ថា បានរៀនយកគំរូតាមកីឡាករឆ្នើមកម្ពុជា ប្រាក់ មុន្នីឧត្ដម ដោយសារតែការបញ្ចប់ទីបានច្បាស់ និងបានរៀនសូត្រពីកំពូលកីឡាករប្រេស៊ីល Neymar សម្រាប់ក្បាច់ញាក់។
ជុំវិញការរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អក្នុងការប្រកួតពានរង្វាន់ប៉ូការីស្វេត ជើងឯកវិទ្យាល័យ ម្ចាស់អាវលេខ២៦ក្នុងក្រុម សង្កត់ធ្ងន់ថា តែងតែរៀនសូត្រខ្លួនឯងបន្ថែម។
ស៊ិន ច័ន្ទសុវណ្ណារ៉ូ រកបាន២២គ្រាប់ កំពុងឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេបណ្ដោះអាសន្នរដូវកាលនេះក្នុងពានរង្វាន់ប៉ូការីស្វេតជើងឯកវិទ្យាល័យជើងឯកវិទ្យាល័យ។ អ្វីគួរចាប់អារម្មណ៍បំផុតនោះគឺ គេរកបាន១២គ្រាប់ម្នាក់ឯងពេលឈ្នះក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ ១៧ទល់នឹង០៕
