អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជា លោក ឃួន ឡាបូរ៉ាវី ថាវត្តមានកីឡាករចូលសញ្ជាតិកម្ពុជា២រូបក្នុងនោះមាន Yudai Ogawa និង Privat Mbarga ជាការបំពេញចន្លោះខ្វះខាតជាយូរមកហើយ នៅតំបន់ប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលអាចធ្វើឱ្យតំបន់តំបន់ខាងលើកាន់តែមុតស្រួច។ នេះបើកតាមការលើកឡើងពីលោក ឃួន ឡាបូរ៉ាវី នៅក្នុងកម្មវិធីជជែកបាល់ទាត់ របស់AMS Sports កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។