កាលពីខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនខេមបូឌានព្រីមៀរលើត (CPL) បានដាក់ឱ្យប្រើប្រាស់ CPL.+ App ដែលជាកម្មវិធីផ្លូវការ សម្រាប់ផ្សាយផ្ទាល់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា។ កម្មវិធីនេះមានវត្តមាននៅលើ App Store និង Play Store ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ IOS និង Android អាចទាញយក និងប្រើប្រាស់បានដោយងាយស្រួល។
ការដាក់ឱ្យដំណើរការ CPL+ App គឺជាជំហានថ្មីមួយទៀតរបស់ ស៊ី-ភី-អិល ក្នុងការពង្រីកការចូលរួមរបស់អ្នកគាំទ្រ និងនាំយកបាល់ទាត់កម្ពុជា ឱ្យកាន់តែខិតជិតអ្នកគាំទ្រ ទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈវេទិកាឌីជីថលមួយនេះ។
លោក Peter Koo នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានមានប្រសាសន៍ថា៖ «CPL+ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសដែលមានស្ថិរភាពកាន់តែប្រសើរដល់អ្នកគាំទ្រ ក្នុងការទស្សនាការប្រកួត និងចូលប្រើប្រាស់មាតិកាពាក់ព័ន្ធនឹង CPL តាមរយៈវេទិកាឌីជីថលផ្លូវការរបស់យើង»។
សម្រាប់ការទស្សនាការប្រកួតតាមរយៈ CPL+ អ្នកទស្សនាអាចជ្រើសរើសបាន ៣ ប្រភេទកញ្ចប់ ដែលរៀបចំឡើងឱ្យសម ស្របទៅតាមតម្រូវការ និងភាពញឹកញាប់នៃការទស្សនារបស់អ្នកគាំទ្រ។
ប្រភេទទី១ ៖ Match Pass
Match Pass អនុញ្ញាតឱ្យអ្នកគាំទ្រទស្សនាការប្រកួតមួយ ក្នុងតម្លៃត្រឹមតែ ១០០០ រៀល ឬ ០.២៥ ដុល្លារ។ កញ្ចប់នេះ សាកសមសម្រាប់អ្នកដែលចង់ទស្សនាការប្រកួតជាក់លាក់តែមួយ ដោយមិនចាំបាច់ជាវកញ្ចប់រយៈពេលវែង ។
ប្រភេទទី២៖ Quarterly Pass
Quarterly Pass ផ្តល់សិទ្ធិចូលទស្សនាការប្រកួតរយៈពេល ៣ ខែ ក្នុងតម្លៃ ៣៦០០០ រៀល ឬ ៩ ដុល្លារ។ កញ្ចប់នេះសាក សមសម្រាប់អ្នកដែលចង់តាមដានការប្រកួត និងមាតិកា CPL.+ ជាប្រចាំក្នុងរយៈពេល ៣ ខែ ។
ប្រភេទទី៣៖ Season Pass
Season Pass សម្រាប់អ្នកដែលចង់តាមដានការប្រកួតពេញមួយរដូវកាល ។ Season Pass ផ្តល់សិទ្ធិចូលប្រើប្រាស់ពេញមួយ រដូវកាល ក្នុងតម្លៃ ១០០០០០ រៀល ឬ ២៥ ដុល្លារ។ កញ្ចប់នេះជាជម្រើសល្អបំផុតសម្រាប់អ្នកគាំទ្រដែលចង់បន្តតាមដានការ ប្រកួត និងដំណើររបស់ក្រុមដែលខ្លួនស្រឡាញ់ពេញមួយរដូវកាល។
ជាមួយនឹងកញ្ចប់សេវាដែលមានតម្លៃសមរម្យ និងជម្រើសផ្សេងៗគ្នា CPL+ ត្រូវបានរំពឹងថានឹងផ្តល់ភាពងាយស្រួល កាន់តែច្រើនដល់អ្នកគាំទ្រ ក្នុងការតាមដានការប្រកួតរបស់ក្រុមដែលខ្លួនស្រឡាញ់ និងគាំទ្រ មិនថានៅរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា ឬនៅក្រៅប្រទេស៕
