ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ បានបង្ហាញការពេញចិត្តចំពោះគុណផលរបស់សិស្សប្អូនក្មេងៗ ដែលអាចជំនួសរៀមច្បងទាំងមិននឹកស្មាន។
ប៉ុន្តែអ្នកប៉ះសេឆ្នើមក្នុងក្រុមអះអាងថា នៅតែមិនសប្បាយចិត្តចំពោះលទ្ធផលចាញ់ឥណ្ឌូនេស៊ី ទាំង២លើកក្នុងការប្រកួតមិត្តភាពនៅរាជធានីភ្នំពេញក្នុងសប្ដាហ៍នេះ។
ក្នុងរយៈពេលមួយសប្ដាហ៍ ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាបានចាញ់ឥណ្ឌូនេស៊ី ៣សិតទល់នឹង០ទាំង២ដងក្នុងការប្រកួតមិត្តភាពអន្តរជាតិ៕
