លទ្ធផលពីការប្រកួតព្រឹត្តិការណ៍ជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍២០២៦នាពេលថ្មីៗត្រូវបានឯកឧត្ដម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាចាត់ទុកជាការវាស់ស្ទង់ដ៏សំខាន់មួយសម្រាប់អត្តពលិកជាតិដែលត្រៀមចេញទៅចូលរួមព្រឹត្តិការណ៍កីឡា Asian Games នៅប្រទេសជប៉ុន ពាក់កណ្ដាលខែកញ្ញា ខាងមុខ។
ឯកឧត្ដម ថោង បញ្ញាធន សង្កត់ធ្ងន់ថា ពិតជាសប្បាយរីករាយចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃកីឡាជឺជីតស៊ូ នៅប្រទេសកម្ពុជា។
ម្ចាស់ផ្ទះកម្ពុជាបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍កីឡាជឺជីតស៊ូ ជើងឯកអាស៊ីអាគ្នេយ៍ ២០២៦ នៅខេត្តសៀមរាបពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែសីហា ដោយទទួលបានមេដាយមាស១៥គ្រឿង ប្រាក់២៨គ្រឿង និងសំរឹទ្ធ៦៦គ្រឿង សរុប១០៩មេដាយ៕
