ចំណុចសំខាន់ៗដែលអ្នកគួរដឹងដើម្បីហានិភ័យនានា មុនសម្រេចចិត្តចូលលេងកីឡារត់
អាយុ សុខភាព មានជំងឺធំៗអ្វីឬអត់ កាយសម្បទា គឺជាកត្តាអ្វីដែលលោកអ្នកគួរដឹង មុនចង់ចាប់ផ្ដើមលេងកីឡារត់។ នេះជាការលើកឡើងរបស់កញ្ញា ហេង ម៉ីជូ អ្នកជំនាញកីឡារត់។
អតីតកីឡាការិនីឆ្នើមជម្រើសជាតិកម្ពុជា សង្កត់ធ្ងន់ថា អ្នកដែលចង់ចាប់ផ្ដើមលេងកីឡាមួយនេះគួរតែទៅពិនិត្យសុខភាព ហើយទទួលការវាយតម្លៃពីវេជ្ជបណ្ឌិតជាមុនសិន។ បន្ទាប់មក លោកអ្នកអាចចាប់ផ្ដើមដោយការដើរឱ្យសុំា មុនឈានដល់ការរត់បន្តិចម្ដងៗ។
ដូច្នេះតើអ្នកមានលក្ខណៈគ្រប់គ្រាន់ហើយឬនៅដើម្បីចូលរួមហ្វឹកហាត់ និងលេងកីឡារត់?
