ទឹកដូងជាភេសជ្ជៈធម្មជាតិដ៏សំខាន់សម្រាប់ទ្រទ្រង់កម្លាំង និងបង្កើនប្រសិទ្ធភាពនៃការរត់

0 នាទីអាន

ទឹកដូងជាភេសជ្ជៈធម្មជាតិដ៏សំខាន់សម្រាប់ទ្រទ្រង់កម្លាំង និងបង្កើនប្រសិទ្ធភាពនៃការរត់

សម្រាប់អ្នកលេងកីឡារត់ប្រណាំង ការរក្សាកម្រិតជាតិទឹក និងសារធាតុរ៉ែក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ គឺជាកត្តាសំខាន់បំផុតក្នុងការទ្រទ្រង់កម្លាំង និងបង្កើនប្រសិទ្ធភាពនៃការរត់។ ទឹកដូងត្រូវបានគេទទួលស្គាល់ថាជា «ភេសជ្ជៈកីឡាធម្មជាតិ» ដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនឥតគណនាសព្វថ្ងៃនេះ។

លោក គៀង សាម៉ន គ្រូបង្វឹកក្រុមកីឡាអត្តពលកម្មជម្រើសជាតិកម្ពុជា និងជាអតីតកីឡាករឆ្នើមមួយរូបផងនោះសង្កត់ធ្ងន់ថា ទឹកដូងមានជាតិស្ករ អំបិល រ៉ែ និងមានលក្ខណៈធម្មជាតិតែម្ដង ពិតជាល្អសម្រាប់លេងកីឡារត់។ ប៉ុន្តែលោកថា ក្រោយរត់រួចនៅហត់ឡើយ គួរតែក្រេបបន្តិច គឺជាជម្រើសល្អ។
សម្រាប់លោក គៀង សាម៉ន បច្ចុប្បន្នបាននិងកំពុងលក់ផ្លែដូងនៅពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីចំណូលបន្ថែម ហើយក៏ទទួលបានការគាំទ្រ។

ជុំវិញការលេងកីឡារត់ដែលកាន់តែមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន លោក គៀង សាម៉ន ដែលធ្លាប់ជាអាជ្ញាកណ្ដាលខ្សែបន្ទាត់ក្នុងកីឡាបាល់ទាត់ផងនោះ ថ្លែងថា ពិតជាខុសប្លែកឆ្ងាយពីកាលពីលោកទើបចូលលេងកីឡាដំបូងៗ ដែលកាលនោះមិនសូវសម្បូរអ្នករត់ដូចបច្ចុប្បន្នទេ។

ការពិសាទឹកដូងស្រស់មួយផ្លែក្រោយបញ្ចប់ការរត់ មិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយងើបឡើងវិញបានយ៉ាងឆាប់រហ័ស ត្រៀមខ្លួន៕