យុវជន ចំរើន ស៊ីឈុន ដែលបច្ចុប្បន្នជាសិស្សរៀននៅថ្នាក់ទី១០ កំពុងតែបែងចែកពេលវេលាយ៉ាងសកម្មរវាងការសិក្សាជំនាញបច្ចេកវិទ្យា និងការហ្វឹកហាត់កីឡាប្រដាល់។ ក្រៅពីការសិក្សានៅសាលាចំណេះដឹងទូទៅ ស៊ីឈុន បានស្រាវជ្រាវ និងស្វ័យសិក្សាលើជំនាញ ឌីហ្សាញ (Design) ដោយសារតែក្តីស្រឡាញ់ និងការចាប់អារម្មណ៍ផ្ទាល់ខ្លួន។
