ចាប់ផ្តើមចេញពីចំណង់ចំណូលចិត្តលេងកម្សាន្តធម្មតារបស់ក្រុមនិស្សិតមួយក្រុម TNR ESPORTS បានប្រែក្លាយខ្លួនជាកម្លាំងចលករថ្មីមួយ ក្នុងការចូលរួមលើកស្ទួយវិស័យ eSports នៅកម្ពុជា។
លោក តូច ណារ៉ុង ដែលជាអ្នកចាត់ការក្រុមបានទម្លាយថា កីឡាករភាគច្រើនជាសិស្ស-និស្សិត ដែលដំបូងឡើយគ្រាន់តែលេងជាលក្ខណៈមិត្តភាពប៉ុណ្ណោះ។ ប៉ុន្តែដោយឃើញពីសក្តានុពល និងការតាំងចិត្តខ្ពស់ ពួកគាត់ក៏បានសម្រេចចិត្តបោះជំហានចូលរួមប្រកួតជម្រុះដណ្ដើមកៅអីលីគអាជីព ហើយក៏អាចធ្វើបានសម្រេចដូចបំណង។
សម្រាប់ការប្រកួតឆ្លងកាត់ ៥ ប្រកួតចុងក្រោយក្នុងវគ្គ Regular Season រដូវកាលនេះ ក្រុម TNR កំពុងឈរជើងនៅលេខរៀងទី ៦ ជាមួយនឹងលទ្ធផល ឈ្នះ ២ និងចាញ់ ៣។
