កីឡាអេឡិចត្រូនិកនៅកម្ពុជាមានភាពរីកចម្រើនខ្លាំងជាងមុន ជាពិសេសការផ្គត់ផ្គង់ពីក្រុមដែលមានទាំង Team House ប្រមូលផ្ដុំកីឡាករ កីឡាការិនី ក្រោមការទំនុកបម្រុងយ៉ាងពេញលេញ។ នេះបើតាមការលើកឡើងពីលោក លោក សុគន្ធរាជ ឬឈ្មោះកីឡាអេឡិចត្រូនិក Mejojo ដែលជាគ្រូជំនួយក្រុម Valhalla។
អ្នកជំនាញរូបនេះរំឭកថា កាលនៅជាកីឡាករ៤ទៅ៥ឆ្នាំមុន កីឡាអេឡិចត្រូនិកក្នុងស្រុកមិនទាន់រីកចម្រើនដូចសព្វថ្ងៃទេ ដោយលោកថែមទាំងត្រូវចាយថវិកាផ្ទាល់ខ្លួនទៀតផង។
ហេតុដូចនេះហើយបានជាលោក Mejojo លើកចិត្តកីឡាករបច្ចុប្បន្នត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់អស់ពីសមត្ថភាពដើម្បីក្ដោបក្ដាប់ឱកាសមាសឱ្យបានខ្ជាប់ខ្ជួន។
Mejojo ធ្លាប់ប្រលូកជាកីឡាករ E-Sports តាំងពី MPL KH រដូវកាលទី១ ដោយបានឆ្លងកាត់ក្រុម Walker E Sports CFU និង ZD៕
