សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសគាំទ្រជាឯកច្ឆន្ទដល់លោក Philippe Diallo ប្រធានសហព័ន្ធបាល់ទាត់បារាំង (FFF) ឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៧ នៅទីក្រុង Rabat ប្រទេសម៉ារ៉ុក។
ការសម្រេចចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ UEFA ដែលដឹកនាំដោយប្រធាន UEFA លោក Aleksander Ceferin ដោយសារតែមាន “ក្តីបារម្ភចំពោះទិសដៅដឹកនាំដោយលោក Gianni Infantino”។
ប្រធាន FIFA បច្ចុប្បន្ន លោក Infantino ដែលកំពុងស្វែងឱកាសកាន់តំណែងអាណត្តិទី ៤ ប៉ុន្ដែប្រជាប្រិយភាពរបស់លោក ហាក់ធ្លាក់ចុះ បន្ទាប់ពីផែនការកាលពីខែកក្កដាក្នុងការនាំយកអ្នកវិនិយោគឯកជនចូលមកកាន់កាប់សិទ្ធិរបស់ FIFA បានបរាជ័យ។
ក្រៅពីលោក Diallo ក៏មានបេក្ខជនពីររូបទៀតដែលបានប្រកាសចូលរួមប្រជែងតំណែងនេះដែរ គឺលោក Kozo Tashima (ប្រធានកិត្តិយសនៃសមាគមបាល់ទាត់ជប៉ុន) និងលោក Ramon Vega (អតីតខ្សែការពារក្រុម Tottenham Hotspur)។ គួរបញ្ជាក់ថា បេក្ខជនម្នាក់ៗត្រូវការការគាំទ្រពីសហព័ន្ធបាល់ទាត់យ៉ាងតិចចំនួន ៥ប្រទេសដើម្បីអាចឈរឈ្មោះផ្លូវការបាន។
