Skip to content
លីគ MLS និងក្លិប ខាតបង់ចំណូល១ពាន់លានដុល្លារដោយសារកូវីដ១៩
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

លីគ MLS និងក្លិប ខាតបង់ចំណូល១ពាន់លានដុល្លារដោយសារកូវីដ១៩

ក្របខ័ណ្ឌ Major League Soccer របស់អាមេរិកនិងក្លិបជាសមាជិកបានខាតបង់ប្រាក់ចំណូលប្រមាណ១ពាន់លានដុល្លារអំឡុងឆ្នាំ២០២០នេះធៀបនឹងចំណូលឆ្នាំមុន ដោយសារការរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោក Don Garber ស្នងការ MLS។

MLS នៅខ្វះខែ២សប្ដាហ៍ទៀតគ្រប់ខួបកំណើត២៥ឆ្នាំនៅពេលលីគត្រូវបានផ្អាកក្នុងខែមីនា។

លីគបាល់ទាត់លំដាប់ទី១អាមេរិកនេះបានវិលមកវិញក្នុងខែកក្កដាដោយធ្វើនៅ Florida មុនពេលកាលវិភាគធម្មតាបានដំណើរការវិញពីថ្ងៃទី១២ខែសីហាមក៕