កាតារ ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2022 ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបអញ្ជើញទៅចូលរួមលេងវគ្គជម្រុះក្នុងទ្វីបអឺរ៉ុប ដើម្បីជួយក្រុមអាស៊ីមួយនេះត្រៀមលក្ខណៈសម្រាប់ពានរង្វាន់។
ក្នុងនាមជាម្ចាស់ផ្ទះ កាតារ បានកៅអីជុំ៣២ក្រុមចុងក្រោយដោយស្វ័យប្រវត្តិរួចទៅហើយ មានន័យថាលទ្ធផលជម្រុះរបស់ពួកគេមិនត្រូវបានរាប់ជាការណ៍ទេ។
ដើម្បីអំណោយផលដល់គូប្រកួតក្នុងការធ្វើដំណើររយៈចម្ងាយខ្លី ការប្រកួតក្នុងផ្ទះរបស់កាតារនឹងធ្វើក្នុងទ្វីបអឺរ៉ុប មិនមែននៅកាតារផ្ទាល់ទេ។
នេះជាលើកទី១ដែលក្រុមមិនមែនអឺរ៉ុបមកចូលរួមការប្រកួតជម្រុះក្នុងអឺរ៉ុប។
កាតារដែលបានផ្ដួលជប៉ុនយកជើងឯក AFC Asian Cup 2019 ក៏នឹងលេងមិត្តភាពជាមួយក្រុមដែលមានថ្ងៃទំនេរអំឡុងវគ្គជម្រុះនោះផងដែរ។ ដូច្នេះសរុបទៅ ពួកគេនឹងលេងសរុប១០ប្រកួត។
ក្រុមជម្រើសជាតិនៃប្រទេសសេដ្ឋីប្រេងមួយនេះនឹងលេងមិត្តភាពទល់ ព័រទុយហ្គាល់, ស៊ែប៊ី, សាធារណរដ្ឋអៀរឡង់ និង លុចហ្សំបួ។
កន្លងមក កាតារ ក៏ត្រូវបានអញ្ជើញទៅលេងពាន Copa America ផងដែរ តែរកបាន១ពិន្ទុប៉ុណ្ណោះពី៣ប្រកួតទល់ អាហ្សង់ទីន កូឡុំប៊ី និង ប៉ារ៉ាហ្គាយ ក្នុងឆ្នាំ២០១៩ និងត្រៀមលេងពាននេះម្ដងទៀតក្នុងឆ្នាំ២០២១៕