Skip to content
ជើងខ្លាំងគុនខ្មែរ៤រូបអាចនឹងលេចមុខនៅ ONE Championship ឆាប់ៗនេះ
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ជើងខ្លាំងគុនខ្មែរ៤រូបអាចនឹងលេចមុខនៅ ONE Championship ឆាប់ៗនេះ

លោក ជា រិទ្ធ ដែលជាប្រម៉ូទ័រសង្វៀនអន្តរជាតិមួយរូបបង្ហើបមកកាន់ AMS Sports នៅថ្ងៃនេះអំពីគម្រោងការដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ អ្នក គាំទ្រគុនខ្មែរ គឺការត្រួយត្រាយសម្រាប់ការចរចាដ៏ជាក់លាក់មួយក្នុងការនាំយកដួងតារាគុនខ្មែរឆ្នើមៗបំផុត៤រូបឈានជើងទៅកាន់សង្វៀនលំដាប់ស្ដង់ដារដ៏ធំបំផុត ប្រចាំអាស៊ី ONE Championship។

អ្នកប្រយុទ្ធជួរមុខៗដ៏មានប្រិយភាពដែលស្ថិតក្នុងឮគម្រោងការរបស់លោក ជា រិទ្ធ រួមមានជើងខ្លាំងដ៏ លេចធ្លោ ឃីម បូរ៉ា, រាហ៊ូមាស បាត់ ដំបង ឈុត សេរីវណ្ណថង, ម្ចាស់ ខ្សែក្រវាត់មាស ឡៅ ចិត្រា និងជើង ខ្លាំងលំដាប់កំពូលឡៅ ចន្ទ្រា។

«ការ ប្រកួតនៅពេលណាជាមួយនរណា គឺយើងមិនទាន់អាចដឹងទេគឺទាល់តែស្ថានភាពកូវីដ១៩ បានធូរស្រាល និងមានការបើកព្រំដែនឡើងវិញទើប ONE គេអាចរៀបចំការប្រកួតឲ្យកីឡាករចេញ ប្រកួត បាន ។ ប៉ុន្តែឥលូវនេះជាគម្រោងដែលខ្ញុំកំពុងធ្វើដើម្បីឲ្យមានការព្រមព្រៀងយកពួកគេទៅសង្វៀន មួយ នេះ»។ នេះជាការបញ្ជាក់របស់លោក ជា រិទ្ធ។

បុរសដែលធ្លាប់ជាប់ជាអាជ្ញាកណ្ដាលលេចធ្លោប្រចាំស៊ីហ្គេម ២០១៩ លោក ជា រិទ្ធ បន្តថានេះ ជាគម្រោង ដ៏ធំរបស់លោកដែលលោក កំពុងសហការធ្វើដោយយកចិត្តទុកដាក់ជាមួយអ្នកជំនាញ MMA លោក Alane Maccune ដើម្បីបើកឱកាសសម្រាប់អ្នកប្រយុទ្ធគុនខ្មែរឆ្ពោះទៅកាន់ សង្វៀន ដ៏មាន សក្ដានុពល។

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕