គ្រាប់បាល់ក្នុងនាទី៥៧របស់ Casemiro ពីការបញ្ជូនរបស់ Marco Asensio និងក្នុងនាទី៩០+៣របស់ Karim Benzema ពីការបញ្ជូនរបស់កីឡាករបម្រុង Isco ជួយ Real Madrid ផ្ដួល Granada ២-០ រាត្រីថ្ងៃពុធទី២៣ខែធ្នូឆ្នាំ២០២០ ដើម្បីតាមស្មើពិន្ទុជាមួយក្រុមកំពូលតារាង Atletico Madrid។
ទោះយ៉ាងណា Atletico នៅឈរលេខរៀងទី១ដដែល មាន៣២ពិន្ទុពី១៣ប្រកួត ខណៈ Real មាន៣២ពិន្ទុដែរ តែលេងបាន១៥ប្រកួតរួចហើយ។
ចំណុចអវិជ្ជមានមួយដែល Real ជួបយប់មិញគឺរបួសលើកីឡាករ Rodrygo៕