អ្នកប្រយុទ្ធត្រកូលឡៅ បានបង្ហើបពីការកោតសរសើចំពោះ យ៉េន ឌីណា ដែលកំពុងឡើងកូដពិបាករគូប្រៀប មុនពេលដែលម្ចាស់ខ្សែក្រវាត់មាសរូបនេះ នឹងចូលខ្លួនទៅប្រឈមមុខក្នុងការប្រកួត ដែលគេចាត់ទុកជាគូលំដាប់ប្រទេសទៅហើយ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។
«យ៉េន ឌីណា គាត់ជាកីឡាករដ៏ល្អ។ ស្នៀតជើងគាត់ពិតជាល្អ ក្បាច់វាយរបស់គាត់ក៏ពិសេស ហើយគាត់ជាកីឡាករមានកម្លាំងស៊ុសពេញ»។ និយាយរួមគាត់ពិតជាល្អ»។ ឡៅ ចិត្រា សង្កត់មកកាន់ AMS Sports។
បន្ថែមលើការសរសើដៃគូ ឡៅ ចិត្រា ក៏បង្ហាញកង្វល់ខ្លះ ខណៈនេះជាការបង្ហាញមុខដំបូងវិញ ក្រោយសម្រាកច្រើនខែ។ «សម្រាប់ខ្ញុំ គឺនៅតែផ្ដល់ការជឿជាក់ឲ្យខ្លួនឯងគ្រប់ ការប្រកួត។ ប៉ុន្តែក៏បារម្ភ ព្រោះយើងអាចស្ទើរដោយសារខានប្រកួតយូរ និងនៅមិនទាន់១០០%ឡើងវិញនៅឡើយ ដូច្នេះខ្ញុំនឹងប្រឹងឲ្យអស់សមត្ថភាព»។ នេះជាការតាំងចិត្តរបស់ ម្ចាស់មេដាយស៊ីហ្គេម។
ការជួបគ្នាជាលើកដំបូងរបស់ជើងខ្លាំង ឡៅ ចិត្រា និងនាគរាជស យ៉េន ឌីណា ត្រូវបានគេផ្គូរផ្គងម្ដងទៅហើយ កាលខែកក្កដា តែខកខានទៅវិញដោយសារការរើឡើងនូវរបួសដៃ របស់ ឡៅ ចិត្រា ដែលបន្សល់ពីការប៉ះ មឿន សុខហ៊ុច កាលខែមេសា មុនសះស្បើយអាចវិលមកសង្វៀនបាននៅពេលនេះ៕