មិត សាម៉ើយ “៖ខ្ញុំចង់បោះបង់បាល់ទាត់ តែអ្នកជុំវិញខ្លួនតែងតែលើកទឹកចិត្តខ្ញុំ”

Sovann Tith
12 មើល
0 នាទីអាន
- Advertisement -

បំណងបោះបង់បាល់ទាត់ក្រោយចាកចេញពីក្លិបនគរបាលជាតិនាពេលថ្មីៗនេះ បានកើតឡើងក្នុងចិត្តរបស់កីឡាករវ័យក្មេង មិត សាម៉ើយ តែដោយសារតែមានការលើកទឹកចិត្តពីអ្នកនៅជុំវិញខ្លួន គេសម្រេចចិត្តនៅតែបន្តការតស៊ូ និងរង់ចាំឱកាសចូលរួមទ្រនំថ្មីណាមួយនៅរដូវកាលថ្មី។

យុវជនវ័យ១៨ឆ្នាំថ្លែងបែបនេះបន្ទាប់ពីក្លិបនគរបាលជាតិប្រកាសចែកផ្លូវជាមួយរូបគេនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា។ គេបន្តថា បច្ចុប្បន្នពុំទាន់ចូលរួមទ្រនំណានៅឡើយទេ ដោយសារទីផ្សារដោះដូរបានបិទៅហើយ។

សាម៉ើយឲ្យដឹងបែបនេះ “៖តាមពិតទៅខ្ញុំចែកផ្លូវគ្នាពីប៉ូលិសមួយរយៈដែរហើយ តែគេទើបផុស។ ដំបូងៗខ្ញុំមានអារម្មណ៍ចង់បោះបង់បាល់ទាត់ដែរ តែអ្នកនៅជុំវិញខ្លួន មានមិត្តភក្ដិ និងគ្រូៗ លើកទឹកចិត្តឲ្យខ្ញុំនៅបន្តទៀត។”

គួរដឹងដែរថា មិត សាម៉ើយ បានចូលរួមជាមួយក្លិបបាល់ទាត់នគរបាលជាតិ នៅដើមរដូវកាល២០១៩ និងមានឈ្មោះជម្រើសជាតិអាយុក្រោម១៨ និង១៩ឆ្នាំ នៅឆ្នាំដដែលនោះ ហើយរួមចំណែកនាំកម្ពុជាឡើងវគ្គចុងក្រោយ AFC U19 Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន។

កីឡាករមានកំណើតនៅភ្នំពេញរូបនេះបានដុះដាលចេញពីថ្នាលយុវជនភ្នំពេញក្រោនអំឡុងឆ្នាំ២០១៥៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕