អ្នកប្រដាល់ក្លិបកងយោធពលខេមរភូមិន្ទរៃលុយគ្នាជួយសិស្សច្បងសុខ សុវណ្ណ ដែលកើតគ្រុនឈាម

Sovann Tith
33 មើល
0 នាទីអាន


អ្នកប្រដាល់ចាស់វស្សា សុខ សុវណ្ណ បានធ្លាក់ខ្លួនឈឺដោយសារជំងឺគ្រុនឈាមនាពេលថ្មីៗនេះ។ នេះបើតាមការបង្ហោះពីលោក ធន់ សុភា គ្រូបង្វឹកប្រចាំសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ។

ដើម្បីជាការរួមចំណែកជួយសិស្សច្បងខាងលើ អ្នកប្រដាល់រួមក្លិបមានមូលដ្ឋាននៅស្តាតចាស់បានរៃអង្គាសថវិកាបានមួយចំនួនផងដែរ។

លោក ធន់ សុភា សរសេរលើគណនី Facebook បែបនេះ “៖លោកគ្រូសប្បាយចិត្តណាស់ឃើញកូនសិស្សចេះជួយគ្នា កូនសិស្សខ្ញុំរៃលុយគ្នាជួយសិស្សច្បង សុខ សុវណ្ណ ដែលមានជំងឺគ្រុនឈាម? កីឡាករ សុខ សុវណ្ណ សម្រាកព្យាបាលនៅមន្ទីរពេទ្យ លោកគ្រូពេទ្យតូចចិត្តធម៌ អរគុណលោកគ្រូពេទ្យតូច♥️ ដែលបានព្យាបាលជំងឺ ?ហើយអត់យកលុយ??????។”

គួរដឹងដែរថា សុខ សុវណ្ណ បានប្រលូកលើរេញគុនខ្មែរខ្ទង់១០ឆ្នាំមកហើយ តែជីវភាពរបស់គេហាក់មិនសូវធូរធាដូចអ្នករួមអាជីពមួយចំនួនទេ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕