Skip to content
Top Scorer នៅក្នុងចំណោមលីគបាល់ទាត់ធំៗទាំង៥នៅអឺរ៉ុប នាឆ្នាំ២០២០
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Top Scorer នៅក្នុងចំណោមលីគបាល់ទាត់ធំៗទាំង៥នៅអឺរ៉ុប នាឆ្នាំ២០២០

ឆ្នាំ២០២០ ទើបតែបញ្ចប់ថ្មីៗ តែមិនភ្លេចទេក្នុងការបង្ហាញ ឈ្មោះកីឡាករដែលរកគ្រាប់បាល់ដែលរកបានច្រើនគ្រាប់ នៅក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២០។

AMS Sports សូមបង្ហាញបញ្ជីឈ្មោះដូចខាងក្រោម៖

Premier League

អ្នករកគ្រាប់បាល់ច្រើនបំផុត៖ Mohamed Salah – ២៣គ្រាប់ ពីការលេង៣៣លើក

Salah អាចត្រូវបានចាត់ទុកថា ជាម៉ាស៊ីនរកគ្រាប់បាល់សម្រាប់ Liverpool ដោយខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ រកគ្រាប់បាល់បញ្ចូលទីបាន ២៣គ្រាប់ ពីការលេង៣៣លើក នៅឆ្នាំ២០២០។

បន្ទាប់ពី Salah កីឡាករដទៃដែលរកគ្រាប់បាល់ច្រើនបំផុតនៅ Premier League នៅឆ្នាំ២០២០ មានដូចជា៖ Bruno Fernandes (១៨គ្រាប់ឱ្យ Manchester United), Jamie Vardy (១៧គ្រាប់ឱ្យ Leicester City), Son Heung-min (១៧គ្រាប់ឱ្យ Tottenham Hotspur), Dominic Calvert-Lewin (១៦គ្រាប់ឱ្យ Everton), Harry Kane (១៦គ្រាប់ឱ្យ Tottenham Hotspur) និង Danny Ings (១៦គ្រាប់ឱ្យ Southampton)។

La Liga

អ្នករកគ្រាប់បាល់ច្រើនបំផុត៖ Lionel Messi – ១៩គ្រាប់ ពីការចូលលេង៣៤លើក

ទោះបី Barcelona ឆ្លងកាត់រដូវកាលមួយដ៏លំបាក ប៉ុន្ដែ ខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅតែអាចរកគ្រាប់បាល់១៩គ្រាប់ ពីការចូលលេង ៣៤លើក។

កាលពីថ្មីៗនេះ ខ្សែប្រយុទ្ធអាហ្សង់ទីន បានបំបែកកំណត់ត្រាគ្រាប់បាល់ ៦៤៤គ្រាប់របស់វីបុរសបាល់ទាត់ប្រេស៊ីល Pele ដែលក្លាយជាកីឡាករដែលមានគ្រាប់បាល់ច្រើនបំផុតសម្រាប់មួយក្លិប។

បន្ទាប់ពី Messi កីឡាករដែលមានគ្រាប់បាល់ច្រើនបំផុតនៅ La Liga ក្នុងឆ្នាំ២០២០ មានដូចជា៖ Gerard Moreno (១៨គ្រាប់ឱ្យ Villarreal), Karim Benzema (១៧គ្រាប់ឱ្យ Real Madrid), Iago Aspas (១៦គ្រាប់ឱ្យ Celta Vigo) និង Luis Suarez (១៤គ្រាប់ឱ្យ Barcelona/Atletico Madrid)។

Serie A

អ្នករកគ្រាប់បាល់ច្រើនបំផត៖ Cristiano Ronaldo – ៣៣គ្រាប់ ពីការចូលលេង២៩ប្រកួត

Ronaldo រកគ្រាប់បាល់បានតែ១០គ្រាប់ប៉ុណ្ណោះ នៅពាក់កណ្ដាលដំបូងនៃឆ្នាំ២០២០ ប៉ុន្ដែនៅពាក់កណ្ដាលឆ្នាំចុងក្រោយ គេអាចរកបាន២៣គ្រាប់ សម្រាប់ Juventus នៅ Serie A ដែលគ្រាប់បាល់ក្នុងមួយគ្រាប់រកបានគិតជាមធ្យម ៧៦នាទី។

បន្ទាប់ពី Ronaldo អ្នករកគ្រាប់បាល់ច្រើនបំផុតផ្សេងទៀតមានដូចជា៖ Ciro Immobile (២៨គ្រាប់ឱ្យ Lazio), Romelu Lukaku (២២គ្រាប់ឱ្យ Inter Milan), Zlatan Ibrahimovic (២០គ្រាប់ឱ្យ AC Milan) និង Francesco Caputo (១៩គ្រាប់ឱ្យ Sassuolo)។

Bundesliga

អ្នករកគ្រាប់បាល់បានច្រើនបំផុត៖ Robert Lewandowski – ៣២គ្រាប់ ពីការចូលលេង២៦លើក

Robert Lewandowski បានក្លាយជាម៉ាស៊ីនរកគ្រាប់បាល់នៅ Bayern Munich ដោយគេអាចរកបាន ៣២គ្រាប់ ក្នុងការចូលលេង២៦លើកនៅ Bundesliga ក្នុងឆ្នាំ ២០២០ ហើយបើគិតជាមធ្យម ខ្សែប្រយុទ្ធជនជាតិប៉ូឡូញអាចរកបានមួយគ្រាប់ ក្នុងរយៈពេល៧០នាទី។

បន្ទាប់ពី Lewandowski អ្នកដែលរកគ្រាប់បាល់ច្រើនបំផុតផ្សេងទៀតមានដូចជា៖ Erling Haaland (២៣គ្រាប់ឱ្យ Borussia Dortmund), Andre Silva (១៨គ្រាប់ឱ្យ Frankfurt), Wout Weghorst (១៨គ្រាប់ឱ្យ Wolfburg) និង Lars Stindl (១៦គ្រាប់ឱ្យ Borussia Monchengladbach)។

Ligue 1

អ្នករកគ្រាប់បាល់ច្រើនជាងគេ៖​ Kylian Mbappe – ១៩គ្រាប់ ពីការលេង២១លើក

កីឡាករដែលត្រូវបានចាត់ទុកថា ជាបេក្ខភាព Ballon dÓr នាពេលអនាគតពេល Cristiano Ronaldo និង Lionel Messi ចូលនិវត្ត ក៏បានបង្ហាញគុណផលល្អនៅឆ្នាំ២០២០ផងដែរ។

គេបានខកខានចូលលេងច្រើនប្រកួត ដោយសារបញ្ហារបួស ប៉ុន្ដែនៅតែអាចមស្ថិតិគ្រាប់បាល់សឹងតែបានមួយគ្រាប់ ក្នុងការចូលលេងមួយលើក ហើយបច្ចុប្បន្នខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះ រកគ្រាប់បាល់បានជាង១០០គ្រាប់ហើយសម្រាប់ Paris Saint-Germain។

បន្ទាប់ពី Mbappe អ្នកដែលរកគ្រាប់បាល់ច្រើនបំផុតផ្សេងទៀតមានដូចជា៖ Kevin Volland(១២គ្រាប់ឱ្យ Monaco), Boulaye Dia (១២គ្រាប់ឱ្យ Stade Reims), Wissam Ben Yedder (១២គ្រាប់ឱ្យ Monaco), Karl Toko Ekambi (១១គ្រាប់ឱ្យ Lyon), Andy Delort(១១គ្រាប់ឱ្យ Montpellier)៕