HAGL បានត្រឹមស្មើក្នុងប្រកួតដំបូងរបស់លោក Kiatisuk

Sovann Tith
11 មើល
0 នាទីអាន
- Advertisement -

ក្លិបបាល់ទាត់ Hoang Anh Gia Lai បានទទួលលទ្ធផលស្មើគ្នា១ទល់នឹង១ ជាមួយក្លិប Nam Dinh ក្នុងការប្រកួតពានរង្វាន់មិត្តភាពមួយកាលថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១ និងជាការប្រកួតលើកដំបូងសម្រាប់លោក Kiatisuk Senamuang ក្នុងនាមជាគ្រូបង្គោលថ្មីរបស់ HAGL។

សារព័ត៌មានវៀតណាម Zing ឲ្យដឹងថា HAGL មានឱកាសច្រើន តែបានរបូតមួយគ្រាប់មុននៅនាទី១៧ មុនតាមស្មើវិញនៅនាទី២១។

លោក Kiatisuk ដាក់សុទ្ធតែកីឡាករជម្រើសជាតិក្នុងឈុត១១នាក់ដំបូងដែលមាន Cong Phuong, Van Toan, Xuang Truong ជាដើម។

គួរដឹងដែរថា លោក Kiatisuk Senamuang បានចុះកិច្ចសន្យាដឹកនាំ Hoang Anh Gia Lai រយៈពេលពីរឆ្នាំដោយទទួលបាន២៦០០០ដុល្លារអាមេរិកក្នុងមួយខែ។ នេះជាលើកទី៣ហើយដែលលោកចូលដឹកនាំក្លិបវៀតណាមមួយនេះ ដោយដំបូងឡើយ ក្នុងឆ្នាំ២០០៦ និង២០១០ ក្រោយធ្វើជាកីឡាករពីឆ្នាំ២០០២ដល់ដើម២០០៦៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕