Skip to content
មកដឹងចំនួនប្រាក់រង្វាន់ ពីការប្រកួត AFC Champions League 2020
    ទំព័រដើម  »  កីឡាអន្តរជាតិ

មកដឹងចំនួនប្រាក់រង្វាន់ ពីការប្រកួត AFC Champions League 2020

Ulsan Hyundai បានកក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ធំបំផុតសម្រាប់ក្លិបនៅអាស៊ី AFC Champions League បន្ទាប់ពីវាយបកយកឈ្នះ Vissel Kobe ដោយលទ្ធផល ២-១ ដែលការប្រកួតនេះ លេងដល់ម៉ោងបន្ថែម។

ដូច្នេះក្រុមមកពីកូរ៉េខាងត្បូង ជាក្រុមលេខ១ប្រចាំភូមិភាគបូព៌ា នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជួបជាមួយក្រុមជើងឯកភូមិភាគបស្ចិម Persepolis នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

តើអ្នកដឹងទេថា ទម្រាំបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅ AFC Champion League តើពួកគេទទួលបានទឹកប្រាក់ប៉ុន្មានពីការប្រកួតនីមួយ?

ក្រុមដែលចូលរួមការប្រកួត AFC Champions League វគ្គជម្រុះជុំបឋម និង វគ្គជម្រុះ playoff នឹងទទួលបាន ៤០.០០០ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរ។

នៅវគ្គចែកពូលក្រុមដែលឈ្នះការប្រកួត នឹងទទួលបាន៦០.០០០ដុល្លារ ខណៈ ១០.០០០ដុល្លារ នឹងត្រូវបានផ្ដល់ឱ្យពួកគេបើបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ហើយក្រុមនីមួយៗទទួលបាន ៦០.០០០ដុល្លារក្នុងមួយប្រកួតសម្រាប់ថ្លៃធ្វើដំណើរ។

ទឹកប្រាក់ ១០០.០០០ដុល្លារ នឹងត្រូវផ្ដល់ឱ្យក្រុមដែលឈានមកកាន់វគ្គ១៦ក្រុមចុងក្រោយ, ១៥០.០០០ដុល្លារ សម្រាប់វគ្គ១/៤ផ្ដាច់ព្រ័ត្រ និង ២៥០.០០០ បើឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះថ្លៃធ្វើដំណើរនៅក្នុង៣វគ្គខាងលើ ពួកគេនឹងទទួលបាន ៦០.០០០ដុល្លារ ក្នុងមួយប្រកួត។

ចំណែកនៅវគ្គផ្ដាច់ព្រ័ត្រវិញ ក្រុមដែលគ្រងតំណែងជាជើងឯក នឹងទទួលបាន ៤លានដុល្លារ រីឯក្រុមជើងឯករងទទួលបាន២លានដុល្លារ ហើយក្រុមទាំងពីរ នឹងទទួលបាន ១២០.០០០ដុល្លារដូចគ្នា សម្រាប់ថ្លៃធ្វើដំណើរ៕