Pochettino ឆ្លើយតបនឹងការភ្ជាប់ Messi និង Alli ជាមួយ PSG

Monghak Yong
14 មើល
0 នាទីអាន
- Advertisement -

Dele Alli និង Lionel Messi ត្រូវបានភ្ជាប់នឹងការផ្ទេរទៅ Paris St Germain ក្រោយការតែងតាំងលោក Mauricio Pochettino ជាគ្រូបង្គោលថ្មីជំនួសលោក Thomas Tuchel។

ជាការឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មានមុនដឹកនាំប្រកួតដំបូងរបស់ខ្លួនទល់ Saint-Etienne ថ្ងៃពុធទី៦ខែមករាឆ្នាំ២០២១នេះ គ្រូបង្វឹកជនជាតិអាហ្សង់ទីនពុំទាន់និយាយអ្វីច្រើនឡើយ តែលោកសង្កត់ធ្ងន់ខ្លីយ៉ាងមានន័យថា[PSG ស្វាគមន៍កីឡាករឆ្នើមៗជានិច្ច]។

អតីតអ្នកចាត់ការ Espanyol, Southampton និង Tottenham Hotspur និយាយថា៖ «ក្លិបនីមួយៗគឺខុសគ្នា ដូច្នេះវាពិបាកក្នុងការប្រៀបធៀបគ្នា។ ខ្ញុំនឹងមិននិយាយពី Tottenham ទេ ព្រោះវាជាកន្លែងចាស់របស់ខ្ញុំ តែពេលនេះខ្ញុំផ្ដោត១០០%លើ PSG។ ពួកយើងក៏នឹងមិននិយាយអំពីការនាំចូលកីឡាករថ្មីៗនាពេលនេះដែរ ប៉ុន្តែនៅពេលអនាគតយើងនឹងអាចនិយាយពីរឿងនេះបាន។ កីឡាករឆ្នើមនឹងត្រូវបានស្វាគមន៍ជានិច្ចនៅ PSG»។

ពាក់ព័ន្ធនឹងការរៀបចំក្រុមវិញ លោក Pochettino និយាយថាប្រព័ន្ធលេងគឺគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ អ្វីដែលសំខាន់គឺចលនានិងការរៀបចំ។ លោកនឹងស្ដាប់ផងដែរយោបល់កីឡាករគ្រប់រូបដើម្បីបង្កើតរបៀបលេងមួយដែលគ្រប់គ្នាអាចសម្របខ្លួនបានល្អបំផុត៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕