Manchester United នឹងទទួលស្វាគមន៍ Liverpool មកកាន់ទឹកដី Old Trafford ក្នុងការប្រកួតជុំទី៤ FA Cup។
លទ្ធផលនៃការចាប់ឆ្នោតកាលពីយប់ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ បានបង្ហាញថាក្រុមជើងឯក FA Cup ១២សម័យ Man United នឹងតតាំងជាមួយក្រុមរបស់លោក Jurgen Klopp ដែលទើបទម្លាក់ Aston Villa ពីការប្រកួតនៅជុំទី៣។
រីឯក្រុមការពារជើងឯក Arsenal នឹងជួបប្រកួតទល់នឹង ក្រុមដែលឈ្នះរវាង Shrewsbury និង Southampton ក្រោយការប្រកួតរវាងក្រុមទាំងពីរនេះ ត្រូវបានលើកពេលដោយសារ កីឡាករច្រើនរូបនៅក្នុងក្រុម Shrewsbury បានឆ្លងកូវីដ១៩។
Manchester City នឹងធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ ក្រុមមកពី League Two, Cheltenham។ ការប្រកួតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី២២ ដល់ ២៥ខែមករា ឆ្នាំ២០២១នេះ ហើយការប្រកួតជុំទី៥ នឹងធ្វើឡើងនៅពាក់កណ្ដាលខែកុម្ភៈ។
លទ្ធផលនៃការចាប់ឆ្នោត FA Cup ជុំទី៤៖
- Cheltenham vs Manchester City
- Bournemouth vs Crawley
- Swansea vs Nottingham Forest
- Manchester United vs Liverpool
- Southampton / Shrewsbury vs Arsenal
- Barnsley vs Norwich
- Chorley vs Wolves
- Millwall vs Bristol City
- Brighton vs Blackpool
- Wycombe vs Tottenham
- Fulham vs Burnley
- Sheffield United vs Plymouth
- Chelsea vs Luton
- West Ham vs Doncaster
- Brentford vs Leicester
- Everton vs Sheffield Wednesday
ការចាប់ឆ្នោតជុំទី៥៖
- Brentford / Leicester vs Brighton / Blackpool
- Swansea / Nottingham Forest vs Cheltenham / Man City
- Everton / Sheffield Wednesday vs Wycombe / Tottenham
- Barnsley / Norwich vs Chelsea / Luton
- Chorley / Wolves vs (Southampton/Shrewsbury) / Arsenal
- Sheffield United / Plymouth vs Millwall / Bristol City
- Man Utd / Liverpool vs West Ham / Doncaster
- Fulham / Burnley vs Bournemouth / Crawley
Arsenal ជាក្រុមដែលគ្រងតំណែងច្រើនលើកបំផុតនៅក្នុងប្រវត្តិសាស្ដ្រ FA Cup ដែលចាប់ផ្ដើមពីរដូវកាល ១៨៧១-៧២ ដោយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដុងមួយនេះ ធ្លាប់ឈ្នះពាននេះ ១៤លើក ខណៈ Man United ដែលឈ្នះ១២លើក ឈរនៅលេខរៀងទី២។
ក្រុមដែលឈ្នះ FA Cup ច្រើនបំផុតមានដូចជា៖
- Arsenal ឈ្នះ ១៤លើក
- Manchester United ឈ្នះ ១២លើក
- Chelsea, Tottenham ឈ្នះ ៨លើក
- Liverpool, Aston Villa ឈ្នះ ៧លើក
- Newcastle United, Manchester City, Blackburn Rovers ឈ្នះ ៦លើក៕