Nguyen Van Quyet ប្រធានក្រុម Hanoi FC បានឈ្នះពានរង្វាន់ Most Valuable Player ក្នុងក្របខ័ណ្ឌ V. League រដូវកាល២០២០។
ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាមវ័យ២៩ឆ្នាំរូបនេះ បានប្រជែងឈ្នះបេក្ខជនល្អៗជាច្រើនរូប រួមទាំងខ្សែប្រយុទ្ធ Nguyen Cong Phuong របស់ Ho Chi Minh City ផងដែរ ទោះបី Hanoi FC មិនអាចការពារជើងឯកលីគកំពូលបានក៏ដោយ។
លោក Truong Viet Hoang ដែលដឹកនាំ Viettel FC ឈ្នះជើងឯកលីគកំពូលវៀតណាម ទទួលបានពានរង្វាន់គ្រូបង្វឹកល្អបំផុត ខណៈកីឡាករវ័យក្មេងល្អបំផុតបានលើខ្សែការពារកណ្ដាលវ័យ២១ឆ្នាំ Bui Hoang Viet Anh របស់ក្លិប Hanoi FC។
ពិធីប្រគល់ពានរង្វាន់ចុងសប្ដាហ៍បានត្រូវបានចូលរួមជាអធិបតីដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ Nguyen Ngoc Thien, ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម Le Khanh Hai និងគ្រូបង្គោលក្រុមជម្រើសជាតិវៀតណាម Park Hang-seo៕