លោក Jurgen Klopp និយាយថា Liverpool បានត្រៀមខ្លួនសម្រាប់ការឈឺចាប់ ក្នុងការប្រកួតជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ទល់នឹង Villarreal បើទោះបីជាមានប្រៀបគ្រាប់បាល់ពីរគ្រាប់ កាលពីជើងទី១ក៏ដោយ។
គ្រាប់បាល់ដែលធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាករ Pervis Estupinan និងការស៊ុតបញ្ចូលទីដោយ Sadio Mane បានជួយឱ្យក្រុមហង្សក្រហមទទួលបានជ័យជម្នះ ២-០ នៅទឹកដី Anfield កាលពីថ្ងៃពុធសប្ដាហ៍មុន។