ពានរង្វាន់ “ការប្រកួតមិត្តភាពអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១” ដែលមានសមាសភាពក្រុមខ្លាំងៗលំដាប់ប្រទេសចូលរួមចំនួន៥ នោះ ត្រូវបានរៀបចំប្រាក់រង្វាន់ឲ្យដឹងដូចខាងក្រោម៖
១. ចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ ២ ០០០ ០០០ រៀល (ពីរលានរៀល)
២.ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ ១ ៥០០ ០០០ រៀល (មួយលានប្រាំសែនរៀល)
៣.ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ១ ០០០ ០០០ រៀល (មួយលានរៀល)
៤.ចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់ ៥០ ០០០០ រៀល (ហាសិបម៉ឺនរៀល )
៥.ចំណាត់ថ្នាក់លេខ៥ ទទួលបានប្រាក់រង្វាន់ ៥០ ០០០០ រៀល (ហាសិបម៉ឺនរៀល)
ក្រុមដែលចូលរួមក្នុងពានរង្វាន់ខាងលើមានចំនួន ៥ នោះរួមមាន ក្លិបបាល់ទះវិសាខា,ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបបញ្ជាការដ្ឋានអង្គរក្ស, ក្លិបក្រសួងមហាផ្ទៃ និងក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការប្រកួតនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២១ នៅទីលានបាល់ទះវិសាខា (ហ្គ្រនភ្នំពេញ) រាជធានីភ្នំពេញ។ ពានរង្វាន់ប្រកួតមិត្តភាពនេះរៀបចំដោយសហព័ន្ធ កីឡាបាល់ទះកម្ពុជា សហការជាមួយក្រុមហ៊ុន Forward គឺជាពេលវេលាដែលកីឡាករទាំង៥ក្រុម ត្រូវបង្ហាញឲ្យអស់សមត្ថភាពដើម្បីឆក់ឱកាសទៅប្រកួតតំណាងឲ្យជាតិលើឆាកអន្តរជាតិខាងមុខ៕