Messi “៖ Maradona ចែកឋានមែន តែគាត់នៅតែស្ថិតក្នុងចិត្តយើង”

Sovann Tith
26 មើល
0 នាទីអាន
- Advertisement -

វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានចែកឋានហើយនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ដោយសារគាំងបេះដូង ក្នុងវ័យ៦០ឆ្នាំ។

លោកទើបចាកចេញពីមន្ទីរពេទ្យនៅដើមខែវិច្ឆិកានេះក្រោយទទួល​ការវះកាត់ឈាមក្នុងខួរក្បាល។

Maradona គឺជាប្រធានក្រុមអាហ្សង់ទីនពេលលើកពាន FIFA World Cup 1986 ហើយលោកត្រូវបានគេហៅថា បាតដៃព្រះ ក្រោយយកដៃទះបាល់ចូលទីអង់គ្លេស នៅវគ្គ៨ក្រុមចុងក្រោយ។

តារាឆ្នើម Lionel Messi បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក Maradona ហើយថា នេះជាថ្ងៃដ៏ក្រៀមក្រំសម្រាប់បាល់ទាត់អាហ្សង់ទីន។ គេបន្ថែមថា លោកបានចែកឋានទៅមែន តែមិនចាកចេញពីពួកគេទេ គឺនៅតែស្ថិតក្នុងចិត្តជានិច្ច​៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕