Tigres UANL បានក្លាយជាក្រុមម៉ិកស៊ីកូដំបូងដែលឡើងមកវគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup ក្រោយយកឈ្នះលើក្រុមប្រេស៊ីល Palmeiras ដោយលទ្ធផល ០-១ កាលពីយប់ថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
ខ្សែប្រយុទ្ធបារាំង Andre-Pierre Gignac រកគ្រាប់បាល់ទី៣របស់ខ្លួនប្រចាំព្រឹត្តិការណ៍ប្រកួតនេះ ដោយការស៊ុតបាល់ប៉េណាល់ទីជ័យជម្នះនៅក្នុងតង់ទី២ឱ្យ Tigres។
ហើយក្រុមជើងឯក CONCACAF នឹងរង់ចាំក្រុមដែលឈ្នះរវាង Bayern Munich និង Al Ahly ដែលត្រូវឡើងទៅជួបពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ។
Bayern នឹងត្រូវជួបប្រកួតទល់នឹង ក្រុមជើងឯកទ្វីបអាហ្រ្វិក Al Ahly នៅរាត្រីនេះ ហើយអ្នកឈ្នះនឹងឡើងទៅជួបប្រកួតទល់នឹង Tigres ពីរថ្ងៃបន្ទាប់នៅវគ្គផ្ដាច់ព្រ័ត្រ៕