ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ វឿន វ៉ា របស់ក្រុមបាល់ទាត់ខេត្តព្រៃវែងបានលើកឡើងថា ខ្លួនមិនដែលសង្ឃឹមបានបង្ហាញខ្លួនក្នុងលីគត្រឹមវ័យនេះឡើយ ។
យុវជនវ័យ១៧ ឆ្នាំខាងលើបានថ្លែងប្រាប់ទៅគេហទំព័រខេមប៊ូឌាហ្វូតបលឲ្យដឹងថា ខ្លួនជាកីឡាករដែលមិនធ្លាប់ទទួលបានការហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីឡើយ ហើយការចូលលេងបាល់ដំបូងនៅក្រុម Happy Football, Cambodia KMH និងបានចូលលេងនៅយុវជនវិសាខា ក្រោយមកផ្លាស់ទៅលេងឲ្យខេត្តព្រៃវែងនេះឯង។ រដូវកាលមុនគេរកបាន ១៦ គ្រាប់ឲ្យខេត្តព្រៃវែង និងជួយក្រុមនេះបានឡើងមកលេងលីគកំពូលកម្ពុជា។
យុវជនរូបនេះកើតថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៣ នៅខេត្តព្រៃវែង។ មួយឆ្នាំពេញបង្ហាញខ្លួននៅ ព្រៃវែង ធ្វើឲ្យគេទទួលបានបទពិសោធកាន់តែច្រើន ក្នុងនាមជាកីឡាករអាជីពវ័យក្មេង។ យុវជនឆ្នើមរបស់ព្រៃវែងរូបនេះមានបងប្អូន ៣ នាក់គេជាកូនទី២ក្នុងគ្រួសារ។
ក៏រំលឹកផងដែរថា ក្នុងការប្រកួតបើករហូវកាលនៃពានរង្វាន់មីតហ្វូន ខេមបូឌាលីន ក្រុមបាល់ទាត់ខេត្តព្រៃវែងបានបើកីឡដ្ឋានរបសខ្លួនទទួលភ្ញៀញខ្លាពណ៍ទឹកក្រូច អង្គរថាយហ្គឺរ ដោយទទួលបានលិទ្ធផង១ស្មើ៕