សកម្មភាពការប្រកួតកីឡាផ្សេងៗអាចដំណើរការបានយ៉ាងរលូន ផុលផុស និងសម្បូរបែប ក៏អាស្រ័យទៅលើការចូលរួមជួយពីដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភនានា។ ក្នុងបរិបទនេះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី កំពុងតែឈានមុខគេយ៉ាងខ្លាំងក្នុងការចូលរួមលើកស្ទួយកីឡាជាតិ ដោយបានជួយឧបត្ថម្ភជ្រោមជ្រែងលើព្រឹត្តិការណ៍ប្រកួតគ្រប់កម្រិត និង ការគាំទ្រលើ ផែនការអភិវឌ្ឍន៍នានាក្នុងវិស័យកីឡា។
ជាក់ស្ដែង នាពេលថ្មីៗនេះ ក្រុមហ៊ុនដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកបានប្រកាសពីការចូលរួមឧបត្ថម្ភគាំទ្រក្លឹបកីឡាបាល់ទាត់បឹងកេតសម្រាប់រដូវកាលថ្មី បន្ថែមពីលើការឧបត្ថម្ភក្លឹបចំនួនពីររួចមកហើយគឺ ក្លឹបព្រះខ័នរាជ ស្វាយរៀង និងក្លឹបគិរីវង្សសុខសែនជ័យ។ មិនត្រឹមតែប៉ុណ្ណោះក្រៅតែឧបត្ថម្ភក្លឹបកីឡាបាល់ទាត់ វឌ្ឍនៈ ប៊្រូវើរី គឺជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់ខេបូឌាព្រីមៀរលីគ និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។
ក្រោមពាក្យស្លោក “ស្មារតីខ្មែរតែ១” វឌ្ឍនៈ ប៊្រូវើរី បន្តលើកស្ទួយវិស័យកីឡាជាតិតាមរយៈការឧបត្ថម្ភជាច្រើនដែលរួមមានកីឡាបាល់ទាត់ បាល់ទះ ប្រដាល់គុនខ្មែរ រត់ ជិះកង់ ប៉េតង់ និងប៊ូលជាដើម តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ ព្រមទាំងថ្នាក់តំបន់មានព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម លើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។ ការគាំទ្រយ៉ាងសកម្មរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ចំពោះព្រឹត្តិការណ៍កីឡាជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះកីឡាជាតិ និងបង្កើតឱកាសសម្រាប់អត្តពលិកវ័យក្មេងបង្ហាញសមត្ថភាពនិងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាទៅឆាកអន្តរជាតិ។
វិស័យកីឡាកម្ពុជារីកចម្រើនបាន ទាមទារការចូលរួមជាច្រើនរួមមានទាំងស្ថាប័នរដ្ឋ វិស័យឯកជន ព្រមទាំងអ្នកគាំទ្រ។ ក្នុងន័យនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏ធ្លាប់បានបង្ហាញឆន្ទៈថា “៖ យើងមានមោទនភាពដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ យើងជឿជាក់ថាការវិនិយោគលើកីឡា គឺជាការវិនិយោគលើអនាគតរបស់យុវជន និងប្រទេសជាតិទាំងមូល។”
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ប្រកាន់ឆន្ទៈដ៏មោះមុតក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ហើយថា នេះគឺជាបេសកកម្មរយៈពេលវែងដែលទាមទារការចូលរួមទាំងអស់គ្នាដើម្បីឲ្យកីឡារបស់កម្ពុជាមាននិរន្តភាព និងរីកចម្រើនឈានទៅមុខ៕