ជ័យជម្នះរបស់ Francis Ngannou លើ Stipe Miocic មិនត្រឹមផ្ដល់ឱ្យគេនូវខ្សែក្រវាត់ជើងឯកទម្ងន់ធ្ងន់ប៉ុណ្ណោះទេ តែថែមទាំងបានប្រាក់ចំណូលយ៉ាងសន្ធឹកទៀតផង។
Francis ទទួលបាន៧៣០,០០០ដុល្លារពីប្រកួតនេះ។ យោងតាម Sport Bible ទោះបី Miocic ចាញ់មែនពិត តែគេបានចំណូលច្រើនជាងអ្នកឈ្នះទៅទៀតគឺ៧៩០,០០០ដុល្លារ។
បន្ទាប់មក កីឡាករ Tyron Woodley ទទួលបាន៥៩០,០០០ដុល្លារ។
កីឡាករ Vicente Luque ទទួលបាន៥២០,០០០ដុល្លារ។
កីឡាករ Sean O’Malley ទទួលបាន៣៦០,០០០ដុល្លារ។
កីឡាករ Alonzo Menifield ទទួលបាន៩៧,៥០០ដុល្លារ៕