Bayern Munich ​បញ្ជាក់​ពី​រយៈ​ពេល​ដែល Lewandowski ​ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត

Monghak Yong
12 មើល
0 នាទីអាន
- Advertisement -

ខ្សែ​ប្រយុទ្ធ​ឆ្នើម Robert Lewandowski នឹង​ត្រូវ​សម្រាក​រយៈ​ពេល​១​ខែ​​ដោយសារ​​ហើម​សរសៃ​​ជង្គង់​ស្ដាំ​​​។ មានន័យ​ថា​គេ​នឹង​​ខកខាន​ការ​ប្រកួត​ Champions League ​វគ្គ៨​ក្រុម​ចុង​ក្រោយ​សម្រាប់ Bayern Munich ទល់​នឹង Paris St Germain ​ខណៈការ​​ជម្រុះ World Cup ​របស់​ប៉ូឡូញ​ទល់​នឹង​អង់គ្លេស​យប់​ថ្ងៃ​ពុធ​នេះ​​គេ​បាន​ដក​ខ្លួន​រួច​ទៅ​ហើយ​។

Lewandowski ​បាន​​​រង​របួស​​កាល​ថ្ងៃ​អាទិត្យ​ទី​​២៨​ខែ​មីនា ​ពេល​ប៉ូឡូញ​ឈ្នះ​អង់ដូរ៉ា ៣-០ ក្នុង​ប្រកួត​​ជម្រុះ World Cup 2022​ ដែល​កីឡាករ​វ័យ​៣២​​ឆ្នាំ​រូប​នេះ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​។

Bayern នឹង​ប្រកួត Bundesliga ទល់ RB Leipzig ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​។ ៤​ថ្ងៃ​បន្ទាប់ ពួក​គេ​ប៉ះ PSG ក្នុង​ជើង​ទី​១​វគ្គ​១/៤ UCL មុន​លេង​ជើង​ទី​២​នៅ​បារាំង​ថ្ងៃ​ទី​១៣​ខែ​មេសា​។

បើ Bayern ​ឈ្នះ PSG ហើយ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ UCL របួស​១​ខែ​ខាង​លើ​អាច​ឱ្យ Lewandowski ខកខាន​ជើង​ទី​១​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ថែម​ទៀត​ ដ្បិត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UCL នឹង​ធ្វើ​នៅ​ថ្ងៃ​២៧-២៨​មេសា និង​៤-៥​ឧសភា​៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕