អ្នកប្រដាល់គុនខ្មែរ ឡៅ ចិត្រា ប្រកាសលើគណនី Facebook របស់ខ្លួននៅរសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ថា ត្រូវដកខ្លួនពីសង្វៀនមួយរយៈទៀតហើយ ដោយសារបាក់ឆ្អឹងដៃ។
ការប្រកាសនេះកើតឡើងប្រមាណ៣ថ្ងៃក្រោយជំនួបជាមួយរៀមច្បងមឿន សុខហ៊ុច។
គួរដឹងដែរថា ឡៅ ចិត្រា ទើបវិលចូលសង្វៀនវិញ ក្រោយផ្អាកមួយរយៈធំ បន្ទាប់ពីបញ្ហាប្រេះឆ្អឹងដៃ៕