PSG ផ្ដួល Monaco យក​ពាន Coupe de France លើក​ទី​៦​ក្នុង​ពេល​៧​ឆ្នាំ

Monghak Yong
11 មើល
0 នាទីអាន
- Advertisement -

Paris St Germain ​បាន​ឈ្នះ​ពាន League Cup បារាំង​ជា​លើក​ទី​៦​ក្នុង​រយៈ​ពេល​៧​រដូវកាល​ចុងក្រោយ បន្ទាប់​ពីផ្ដួល Monaco ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ២-០​នៅ Stade de France យប់​ថ្ងៃ​ពុធ​ទី​១៩​ខែ​ឧសភា​ឆ្នាំ​២០២១​។

Mauro Icardi បើក​ការ​នាំមុខ​សម្រាប់​ក្រុម​លោក Mauricio Pochettino ក្នុងនាទី​១៩ ដោយ​ទទួល​បាល់​បញ្ជូនពី Kylian Mbappe​។ Mbappe ធានា​ជ័យជម្នះ​សម្រាប់ PSG ក្នុងនាទី​៨១​។

នេះ​ជា​ការ​ឈ្នះ​ពាន​ទី​២​របស់ PSG ក្រោម​​ការ​ដឹកនាំ​របស់​លោក Pochettino បន្ទាប់​ពី​ពាន Trophee des Champions ក្នុង​ខែ​មករា​។

ដោយឡែក ក្នុង Ligue 1 វិញ PSG កំពុងនៅ​ក្រោម Lille ១​ពិន្ទុ ខណៈ​សល់​១​ប្រកួត​ទៀត។

PSG នឹង​លេង​បង្ហើយ​រដូវកាល​នៅ​ទឹកដី​ក្រុម​លេខ​១៦ Brest នា​ថ្ងៃ​អាទិត្យ ស្រប​ពេល Lille ត្រូវ​ប្រកួត​នៅ​ទឹកដី​ក្រុម​ពាក់​កណ្ដាល​តារាង Angers​​៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕